អ្នកកើតឆ្នាំទាំង៣ ត្រូវប្រឹងចាប់ឱកាសឱ្យមែនទែន ចុងខែនេះ សំណាងរបស់អ្នកមកដល់ហើយ

នៅចុងបញ្ចប់នៃខែកក្កដាឆ្នាំ ២០២១ នេះ សញ្ញានៃរាសីចក្រទាំង៣ខាងក្រោមនេះ គឺអំណោយផលខ្លាំងណាស់ នៅកន្លែងធ្វើការ ពួកគេអាចក្លាយជាអ្នកមានដោយនឹកស្មានមិនដល់ សំណាងរបស់ពួកគេ ឱ្យតែបើកភ្នែក ប្រឹងរកស៊ី ធ្វើការ ប្រឹងប៉ុនណា គឺបានច្រើនប៉ុណ្ណឹងទ្វេដង។

១. អ្នកកើតឆ្នាំជ្រូក

មនុស្សដែលកើតក្នុងឆ្នាំជ្រូក គឺមានចរិតទន់ភ្លន់ ចិត្តល្អសប្បុរស។ ដូច្នេះពួកគេងាយទទួលជោគជ័យនៅកន្លែងធ្វើការ។ មនុស្សដែលកើតក្នុងឆ្នាំជ្រូកដឹងពីរបៀបផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដូច្នេះពួកគេរមែងទទួលបានការស្រឡាញ់ និងគាំទ្រពីមនុស្សជាច្រើន។

ប្រតិទិនហោរាសាស្ដ្រចុងក្រោយបង្អស់បានបង្ហាញថា នៅចុងខែនេះ គឺជាពេលដែលឆ្នាំជ្រូកមានឱកាសរកលុយបានច្រើន។ ប្រសិនបើអ្នកដឹងពីរបៀបចាប់យកឱកាសនោះ ឆ្នាំជ្រូកនឹងមានការជឿនលឿនទៅមុខគួរឱ្យកត់សម្គាល់ ជាមួយនឹងសមតុល្យគណនីលោត។

នៅក្នុងបុគ្គលិកលក្ខណៈរបស់មនុស្សដែលកើតក្នុងឆ្នាំជ្រូក ពួកគេច្រើនតែរស់នៅដោយស្ងប់ស្ងាត់។ ទោះយ៉ាងណាក៏ដោយ វាមិនមែនដោយសារតែថាមនុស្សដែលកើតក្នុងឆ្នាំជ្រូកមិនមានគោលបំណងទេ ប៉ុន្តែផ្ទុយទៅវិញពួកគេមានភាពធន់ទ្រាំខ្លាំងហើយតែងតែចង់ខិតខំប្រឹងប្រែងក្នុងជីវិត។

នៅចុងខែកក្កដា អ្នកកើតឆ្នាំខាល គឺជាដៃគូដែលអាចជួយកាត់បន្ថយការថប់បារម្ភរបស់គាត់។ ចំណែកឯឆ្នាំជូត នឹងជួយផ្ដល់ឱកាសធ្វើការរកលុយបានក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ នេះជួយឱ្យជ្រូកបង្កើនប្រាក់ចំណូលរបស់ពួកគេ។ នេះនឹងជាពេលវេលាដែលឆ្នាំជ្រូករកបានការចរចារថ្លៃថ្នូរ ដឹកទ្រព្យសម្បត្តិដោយសេរីហើយចំណាយវាយ៉ាងស្រួល។

Screen Shot 2021 07 15 At 6.06.04 PM

២. អ្នកកើតក្នុងឆ្នាំសេះ

មនុស្សដែលកើតក្នុងឆ្នាំសេះ គឺមានចិត្តសប្បុរស រឹងមាំ និងរឹងចចេសបន្តិចបេលធ្វើកិច្ចការងារ។ អ្វីដែលសេះចង់ធ្វើ ពួកគេនឹងព្យាយាមធ្វើឱ្យទាល់តែបាន។ ទោះយ៉ាងណាក៏ដោយ ធម្មជាតិរបស់មនុស្សដែលកើតឆ្នាំសេះ គឺពិតជាមានចិត្តល្អ ហើយចូលចិត្តជួយអ្នកដទៃ។ សេះក៏ចូលចិត្តស្វែងរកអ្វីដែលថ្មីដែរ ដូច្នេះគេងាយស្រួលក្នុងការទទួលបានជោគជ័យ។

ហោរាសាស្ដ្រក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនៃឆ្នាំសេះ ពួកគេនឹងទទួលបានដំណឹងល្អពីសំណាង។ ជុំវិញពេលនេះ ឆ្នាំសេះក៏មានលាភសំណាងច្រើន ទោះទៅទីណាក៏ដោយ ក៏ចូលគាប់ព្រះហប្ញទ័យនឹងព្រះនៃទ្រព្យសម្បត្តិ ដូច្នេះទ្រព្យសម្បត្តិរបស់ពួកគេក៏មិនតិចដែរ។ មនុស្សដែលកើតក្នុងឆ្នាំសេះ ងាយនឹងរកចំណូលបានច្រើន ហើយរស់នៅក្នុងជីវិតដែលពេញចិត្តបំផុត។

Screen Shot 2021 07 15 At 6.06.09 PM

៣. អ្នកកើតឆ្នាំខ្លា

ហោរាសាស្រ្តនៅចុងខែកក្កដា ប្រតិទិនសុរិយគតិនេះ ព្រោះមានមនុស្សមានតម្លៃជួយគាំទ្រនៅពេលណាដែលខ្លាជួបការលំបាក មនុស្សនោះនឹងបង្ហាញខ្លួន ហើយនាំមកនូវថាមពលវិជ្ជមានដើម្បីជួយខ្លាឱ្យជម្នះអ្វីៗគ្រប់យ៉ាង។ លើសពីនេះទៀត ខ្លាក៏ជានិមិត្តសញ្ញានៃការខិតខំ និងការប្រឹងប្រែងផងដែរ។

នៅពេលខាងមុខនេះ មនុស្សដែលកើតក្នុងឆ្នាំខ្លាមានការងារអំណោយផលល្អ ហើយអាចចុះហត្ថលេខាលើកិច្ចសន្យាធំ ៗ បានទៀតផង។ ក្នុងអំឡុងពេលនេះ ប្រសិនបើខ្លាមានការពិបាកផ្នែកហិរញ្ញវត្ថុ នេះក៏ជាពេលវេលាដែលអ្វីៗនឹងត្រូវដោះស្រាយដើម្បីជួយដល់អាយុខ្លាដោយដោះស្រាយបានទាំងអស់ផងដែរ។

ធម្មជាតិរបស់អ្នកកើតឆ្នាំខ្លា គឺជាមនុស្សឆ្លាត និងរហ័សរហួន ដូច្នេះគាត់នឹងដើរទៅមុខជានិច្ចក្នុងអ្វីដែលគាត់ធ្វើ។ សម្រាប់មនុស្សកើតក្នុងឆ្នាំខ្លា នឹងត្រូវបានប្រើដោយថ្នាក់លើ។ ប្រសិនបើរកស៊ីនឹងទទួលបានកិច្ចសន្យារាប់ពាន់លានដុល្លារ ការទិញផ្ទះ និងទិញឡានគឺងាយស្រួលណាស់៕

* ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok