និយាយចំពោះស្នេហា តើអ្នកជាភាគីដែលទទួលយក ឬភាគីផ្ដល់ឱ្យ?

ជ្រើសរើសបៀរមួយសន្លឹកដើម្បីដឹងពីសភាពរបស់អ្នកចំពោះរឿងស្នេហា តើអ្នកជាភាគីខាងទទួលយក ឬជាភាគីដែលផ្ដល់ឱ្យ?

Screen Shot 2021 07 10 At 4.06.47 PM

1. សន្លឹកបៀរទី 1

អ្នកចូលចិត្តរឿងរ៉ាវស្នេហាបែបរ៉ូមែនទិក ទាំងខាងអ្នក និងខាងដៃគូ។ អ្នកគិតច្រើនអំពីរឿងនេះ ហើយព្យាយាមថ្លឹងថ្លែងនូវអ្វីដែលអ្នកបានទទួលពីមនុស្សម្នាក់ទៀតជាមួយនឹងអ្វីដែលអ្នកនឹងផ្តល់ទៅម្នាក់នោះ។ អ្នកក៏សង្ឃឹមថាគាត់ / នាងយល់ពីអារម្មណ៍របស់អ្នក និងផ្តល់ការយកចិត្តទុកដាក់ដល់ពួកគេ ដូចដែលពួកគេរំពឹងពីអ្នក។ អ្នកបង្កើតចំណងយ៉ាងរឹងមាំ ជាមួយមនុស្សដែលអ្នកស្រឡាញ់តែងតែផ្តល់ឱ្យពួកគេនូវអារម្មណ៍ទុកចិត្ត និងពេញចិត្ត។ អ្នកតែងតែមានទស្សនៈវិជ្ជមានលើជីវិត។

2. សន្លឹកបៀរទី 2

អ្នកមិនមែនជាអ្នកផ្តល់ និងជាអ្នកទទួលយកឡើយ។ អ្នកមិនចង់ផ្លាស់ប្តូរទស្សនវិស័យរបស់អ្នកលើជីវិតសម្រាប់តែមនុស្សម្នាក់នោះទេ ហើយអ្នកក៏មិនត្រូវការផ្លាស់ប្តូរពួកគេសម្រាប់អ្នកតែម្នាក់នោះដែរ។ អ្នកមិនសុំអ្វីច្រើនទេ បច្ចុប្បន្ននេះអ្នកគិតថាអ្វីៗគឺល្អឥតខ្ចោះ ដោយមិនគិតពីការខាតបង់ ឬគិតច្រើនពេកអំពីការលះបង់ និងការបរិច្ចាគ។ យ៉ាងណាមិញ អ្នកគួរតែបើកបេះដូងរបស់អ្នកឱ្យមានការយល់ដឹងកាន់តែច្រើន ហើយត្រៀមខ្លួនទទួលយកការផ្លាស់ប្តូរស្នេហាថ្មី!

3. សន្លឹកបៀរទី 3

អ្នកដឹងពីរបៀបផ្តល់ឱ្យដោយសេចក្តីស្រឡាញ់។ ក្នុងស្ថានភាពណាមួយ អ្នកតែងតែគិតពីវិធីធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់ពេញចិត្ត។ អ្នកជាមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅ និងច្នៃប្រឌិតដែលតែងតែចង់ស្ថិតក្នុងស្ថានភាពរីករាយ និងរំភើប។ សម្រាប់អ្នកមនុស្សម្នាក់នោះ គឺឈរនៅលេខរៀងលេខមួយជានិច្ច។ ការផ្តល់អំណោយ គឺជាសកម្មភាពដ៏អស្ចារ្យ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីមើលថា តើមនុស្សនោះទទួលអ្នកវិញឬអត់! មិនមានអ្វីខុសទេក្នុងការស្នើសុំឱ្យដៃគូរបស់អ្នក ធ្វើអ្វីមួយសម្រាប់អ្នកពីពេលមួយទៅពេលមួយ។

4. សន្លឹកបៀរទី 4

ទស្សនៈរបស់អ្នកចំពោះសេចក្ដីស្រឡាញ់គឺ អ្វីដែលជារបស់អ្នក គឺជារបស់អ្នក មិនថាជារបស់ ឬមនុស្សនោះឡើយ។ ពេលខ្លះអ្នកហៅខ្លួនឯងថាមហាក្សត្រី ហើយធ្វើដូចម្ចាស់របស់គេអ៊ីចឹង។ អ្នកកម្រនឹងចាត់វិធានការណាមួយដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សដែលអ្នកស្រលាញ់ណាស់។ តែយ៉ាងណា ចូរប្រយ័ត្នចំពោះការទាមទាររបស់អ្នក អាចបង្កើតរយៈចម្ងាយនៃស្នេហារបស់អ្នកដោយមិនដឹងខ្លួន៕

ប្រភព ៖ iOne / Knongsrok