ជ្រើសរើសចាបក្រដាសមួយ ដើម្បីដឹងពីអាថ៌កំបាំងរបស់គូស្នេហ៍អ្នក ដែលកំពុងតែលាក់បាំងជាមួយនឹងអ្នកក្នុងពេលនេះ។
1. ចាបក្រដាសទី 1
តាមពិតនៅមានចន្លោះនៅសល់ក្នុងបេះដូងរបស់អ្នកផ្សេង សម្រាប់គូស្នេហ៍របស់អ្នក។ ទោះបីជាស្នេហាចាស់បានបញ្ចប់ជាយូរមកហើយក៏ដោយ ក៏គាត់ / នាងនៅតែមិនអាចបំភ្លេចបានដែរ គាត់នៅតែនឹកនាដល់អ្នកចាស់។ នេះប្រហែលជាអាថ៌កំបាំងធំបំផុត ដែលដៃគូអ្នករក្សាអ្នកលាក់បាំងចំពោះអ្នក គាត់មិនហ៊ាននិយាយចេញមក ព្រោះខ្លាចធ្វើឱ្យអ្នកអន់ចិត្ត មិនសប្បាយចិត្ត។
2. ចាបក្រដាសទី 2
ប្រហែលជាមនុស្សនោះត្រូវឆ្លងកាត់គ្រាលំបាកតាំងពីកុមារភាព ដូច្នេះគាត់ / នាងតែងតែខ្វះអារម្មណ៍សុវត្ថិភាពនៅក្នុងជីវិត សូម្បីតែចំពោះទំនាក់ទំនងរវាងអ្នក និងគាត់ក៏ដោយ។ គាត់បាត់បង់ជំនឿលើមនុស្សជុំវិញខ្លួនគាត់ រួមទាំងអ្នកផងដែរ។ នៅពេលដែលអ្នកដឹងពីរឿងទាំងនេះ អ្នកគួរតែធ្វើសកម្មភាពជាក់ស្តែង ដើម្បីជួយពង្រឹងដល់ស្មារតីដល់គាត់ឡើងវិញ បើកចំហ និងបង្ហាញភាពស្មោះត្រង់ដែលអ្នកមានចំពោះគាត់។
3. ចាបក្រដាសទី 3
អាថ៌កំបាំងធំបំផុតដែលដៃគូលាក់បាំងនឹងអ្នក គឺថាគាត់ / នាងបានធ្វើអ្វីដែលធ្ងន់ធ្ងរបំផុតក្នុងស្ថានភាពតក់ស្លុត។ វាត្រូវតែនិយាយថា នៅក្នុងស្ថានភាពធម្មតា គាត់ថែមទាំងមិនហ៊ានគិតអំពីរឿងនេះដែរ កុំធ្វើវាឱ្យសោះ។ ការដែលគាត់លាក់បាំង គឺអាចមានមូលហេតុ ហើយមូលហេតុនោះ គឺគាត់គិតគូរដល់អារម្មណ៍អ្នកយ៉ាងខ្លាំង ដូច្នេះហើយ សូមកុំធ្វើឱ្យបញ្ហាកាន់តែយ៉ាប់យ៉ឺនជាងនេះអី។
4. ចាបក្រដាសទី 4
គូស្នេហ៍របស់អ្នកមានភាពចាស់ទុំ និងមានការយល់ដឹងច្រើន អ្នក និងមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក ក៏ទទួលស្គាល់ថា គូស្នេហ៍អ្នកជាមនុស្សបែបណាដែរ។ ប៉ុន្តែការពិត គឺថាមុននឹងក្លាយជាមនុស្សចាស់ទុំដូចពេលបច្ចុប្បន្ននេះ គាត់ក៏មានយុវវ័យពូកែផងដែរ។ ប្រឈមមុខនឹងឪពុកម្តាយរបស់គាត់ ក្នុងពេលមានការបះបោរ, ស្វែងរកក្តីសុបិនរបស់គាត់ ដោយសុវត្ថិភាព ទោះបីជាមានគ្រោះថ្នាក់ក៏ដោយ ឥឡូវនេះគាត់ក៏ហាក់ដូចជាមានភាពខ្មាសអៀនចំពោះអតីតកាលរបស់គាត់ ដែលបន្សល់នូវការចងចាំទាំងនេះដល់ពេលនេះ៕
ប្រភព ៖ iOne ./ knongsrok