តេស្តចិត្តសាស្ត្រ! តើពេលនេះស្ថានភាពផ្លូវចិត្តរបស់អ្នក តានតឹង និងតប់ប្រមល់កម្រិតណា?

ជ្រើសរើសនាឡិកាមួយដែលអ្នកចូលចិត្តជាងគេ យើងធ្វើតេស្តតាមបែបចិត្តសាស្ត្រ តាមរយៈការជ្រើសរើសរបស់អ្នក នោះនឹងអាចដឹងយ៉ាងច្បាស់ ពីស្ថានភាពផ្លូវចិត្តរបស់អ្នកក្នុងពេលនេះ។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា តើការធ្វើតេស្តនេះ ត្រឹមត្រូវបានប៉ុន្មានភាគរយដែរ?

Screen Shot 2021 07 09 At 9.16.50 AM

1. នាឡិកាទី #1

ប្រសិនបើអ្នកបានជ្រើសរើសនាឡិកាលេខ ១ វាក៏បង្ហាញថា អ្នកអាចដឹងជាមុនអំពីកត្តាដែលធ្វើឱ្យអ្នកតានតឹង ប៉ុន្តែនេះផ្តល់តែការធូរស្បើយបន្តិច ព្រោះអ្នកនៅតែមានអារម្មណ៍ថប់បារម្ភអំពីបញ្ហាដែលកំពុងកើតឡើងនៅក្នុងខ្លួន និងជុំវិញអ្នក។ ដូច្នេះអ្នកគួរតែព្យាយាមរៀបចំផែនការគ្រប់យ៉ាងជាមុន ប៉ុន្តែកុំធ្វើឱ្យវាហួសប្រមាណ។

2. នាឡិកាទី #2

អ្នកមិនមែនជាមនុស្សដែលងាយនឹងស្ត្រេសងាយទេ អ្នកអាចរក្សាការថប់បារម្ភក្រោមការគ្រប់គ្រងដោយផ្តោតលើចំណុចវិជ្ជមាននៅជុំវិញខ្លួនអ្នក និងសុំជំនួយពីក្រុមគ្រួសារ និងមិត្តភក្តិ។ តែយ៉ាងណា សូមកុំមើលស្រាលចំពោះហានិភ័យ ដែលមានបញ្ហាណាមួយបានកើតឡើង។

3. នាឡិកាទី #3

កម្រិតស្ត្រេសរបស់អ្នកគឺមធ្យម ពីព្រោះអ្នកអាចដោះស្រាយបញ្ហាដោយបំបែកវាទៅជាសកម្មភាពតូច និងសាមញ្ញ។ ការងារខ្លះមានការថប់បារម្ភ ប៉ុន្តែអ្នកអាចបន្ធូរអារម្មណ៍បានរហ័ស ដោយបន្តចំណង់ចំណូលចិត្តរបស់អ្នក។

4. នាឡិកាទី #4

អ្នកគឺជាមនុស្សដែលមានភាពតានតឹងតិចតួចបំផុត ព្រោះសំណាងរបស់អ្នកស្ថិតក្នុងភាពសុទិដ្ឋិនិយម និងជឿជាក់លើខ្លួនឯង។ អ្នកមិនខ្លាចបញ្ហាប្រឈមនោះឡើយ ផ្ទុយទៅវិញ វាបានក្លាយជាវិធីមួយដើម្បីសាកល្បងខ្លួនឯង ហើយអ្នកក៏ទទួលយកការបរាជ័យដែលជាផ្នែកមួយដែលចៀសមិនរួចនៃល្បែងជីវិត។

5. នាឡិកាទី #5

អ្នកមានកម្រិតស្ត្រេសខ្ពស់ណាស់ ព្រោះរាល់ព្រឹត្តិការណ៍ សូម្បីតែរឿងរីករាយក៏ធ្វើឱ្យអ្នកថប់បារម្ភ និងមានគំនិតអវិជ្ជមានដែរ។ អ្នកខ្លាចធ្វើឱ្យមនុស្សជុំវិញអាក់អន់ចិត្ត ហើយមិនអាចបំពេញ ឬតម្រូវចិត្តពួកគេបាន អ្នកខ្លាចមិនអាចធ្វើកិច្ចការ ឬភារកិច្ចបានល្អឥតខ្ចោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែគិតបន្ថែមទៀតអំពីសុខុមាលភាពរបស់អ្នក។

6. នាឡិកាទី #6

អ្នកគឺជាមនុស្សដែលតប់ប្រមល់តិចតួច ពីព្រោះអ្នកមិនចូលរួមក្នុងស្ថានភាពដែលធ្វើឱ្យអ្នកថ្លឹងថ្លែង និងអ្នកមានសមត្ថភាព ជាពិសេសនៅកន្លែងធ្វើការ អ្នកដាច់ខាតមិនឱ្យយកបញ្ហាមកផ្ទះឡើត៕

ប្រភព ៖ Namatest / Knongsrok