ជ្រើសរើសទេសភាពមួយដែលត្រូវទៅនឹងចំណូលចិត្តរបស់អ្នក ដើម្បីធ្វើតេស្តតាមបែចិត្តសាស្ត្រ ថាពេលដែលជីវិតស្ថិតក្នុងស្ថានភាពយ៉ាបយ៉ឹន ជួបនឹងបញ្ហា ការលំបាក តើអ្នកនឹងក្លាយជាមនុស្សប្រភេទណា? ចិត្តរបស់អ្នកខ្លាំង ពូកែអត់ធន់ ឬក៏ឆាប់ភ័យ ឆាប់តក់ស្លុត មិនហ៊ានប្រឈមមុខនឹងបញ្ហាដែលបានកើតឡើងនោះ?
1. ទេសភាពទី 1
ស្ថានភាពលំបាក ឬអវិជ្ជមាន នឹងក្លាយជាជម្រើសគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នក ព្រោះបញ្ហាប្រឈម នឹងជួយបង្កើនឆន្ទៈក្នុងការតស៊ូរបស់អ្នក ឱ្យកាន់តែខ្លាំងជាងមុន។ នៅពេលប្រឈមមុខនឹងការលំបាក អ្នកនឹងរៀនពីរបៀបគិត និងគិតយ៉ាងសកម្មបន្តិចម្តងៗ វានឹងក្លាយជាទម្លាប់ ដែលអាចជួយអ្នកកុំឱ្យធ្លាក់ក្នុងស្ថានភាពភ័យស្លន់ស្លោ។
មិនថាកាលៈទេសៈផ្លាស់ប្តូរយ៉ាងណាក៏ដោយ អ្នកនៅតែអាចរក្សាជំហរដ៏រឹងមាំរបស់ខ្លួនឯងបានជានិច្ច។ ភាពលំបាក បានបង្កើតភាពក្លាហាននិ ងការតស៊ូក្នុងខ្លួនអ្នក ក្រៅពីនេះ សមត្ថភាពក្នុងការសម្របខ្លួនត្រូវតែហៅថា“កំពូលមនុស្សពូកែអត់ធ្មត់” ។
2. ទេសភាពទី 2
អ្នកជាមនុស្សដែលមានភាពធន់នឹងទំនុកចិត្ត និងឈ្លានពាន មិនថាការផ្លាស់ប្តូរជុំវិញខ្លួនរបស់អ្នកខ្លាំងយ៉ាងណាក៏ដោយ អ្នកនឹងនៅតែមានផ្លូវដើម្បីរស់នៅបន្តឱ្យបានល្អ។ សម្រាប់អ្នក ការលំបាកកាន់តែច្រើន បទពិសោធន៍កាន់តែច្រើន អ្នកនឹងកាន់តែរឹងមាំ ដូច្នេះអ្នកនឹងមិនរត់ទៅណាឡើយ ប៉ុន្តែតែងតែស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាទាំងអស់។
ទោះយ៉ាងណាក៏ដោយ អ្នកក៏ត្រូវតែកោតសរសើរចំពោះសមត្ថភាពរបស់អ្នកដែរ វាគឺជាតម្រូវការជាមុនដើម្បីគាំទ្រអ្នកឱ្យមានឆន្ទៈតស៊ូ ពុះពារ ប្រឹងប្រែងបន្តទៀត។ អ្នកជឿថា ដោយការព្យាយាមយើងម្នាក់ៗ អាចប្រាកដអំពីវាសនាផ្ទាល់ខ្លួនរបស់យើង ដូច្នេះ គ្មានអ្វីដែលត្រូវចុះចាញ់ ឬរាថយ ហើយបោះបង់ចោលនោះឡើយ។
3. ទេសភាពទី 3
មានរឿងមួយដែលអ្នកមិនបង្ហាញជារឿយៗ ប៉ុន្តែវាតែងតែមាន គឺអ្នកងាយទទួលឥទ្ធិពលពីពិភពខាងក្រៅខ្លាំងណាស់។ នៅពេលដែលបរិស្ថានផ្លាស់ប្តូរ ជាការពិត អ្នកនឹងភ័យស្លន់ស្លោនៅដើមដំបូង ប៉ុន្តែអារម្មណ៍នោះនឹងកន្លងផុតទៅយ៉ាងឆាប់រហ័ស។
អ្នកប្រមូលព័ត៌មានដោយស្ងប់ស្ងាត់ ហើយប្រើហេតុផលរបស់អ្នកដើម្បីវិភាគ ហើយទីបំផុត អ្នកនឹងរកឃើញដំណោះស្រាយដើម្បីលៃលក តម្រូវ និងកែប្រែបានល្អបំផុត។ ហេតុផលនៃភាពស្ងប់ស្ងាត់របស់អ្នក គឺពិតជាគួរឱ្យសរសើរ នេះគឺថាអ្នកមិនចង់ធ្វើបាបខ្លួនឯងដូចកាលពីមុន ដូច្នេះវាត្រូវតែត្រូវបានដោះស្រាយក្នុងរយៈពេលខ្លីបំផុត។ អារម្មណ៍នៃការការពារខ្លួនរបស់អ្នក គឺខ្លាំងក្លាបំផុត។
4. ទេសភាពទី 4
ដោយសារតែបុគ្គលិកលក្ខណៈធម្មជាតិរបស់អ្នក មានលក្ខណៈមិនច្បាស់លាស់ នៅពេលប្រឈមមុខនឹងការផ្លាស់ប្តូរ អ្នកនឹងធ្លាក់ចូលទៅក្នុងស្ថានភាពអកម្មអស់រយៈពេលជាយូរមកហើយ។ អ្នកពិតជាត្រូវការនរណាម្នាក់ដឹកនាំអ្នកគ្រប់ជំហាន។ អ្នកក៏ដឹងខ្លួនពីភាពអៀនខ្មាសរបស់អ្នក និងមានការគោរពខ្លួនឯងទាប ប៉ុន្តែនៅពេលដែលជម្រុញឱ្យមានការផ្លាស់ប្តូរ អ្នកហាក់ដូចជាខ្មាសអៀន និងគ្មានភាពក្លាហានទាល់តែសោះ។
គ្មាននរណាម្នាក់អាចថែរក្សា និងណែនាំអ្នកជារៀងរហូតបានឡើយ ដូច្នេះហើយមុន ឬក្រោយ អ្នកត្រូវតែរៀនដើរខ្លួន ដោយឯករាជ្យ កុំទន្ទឹង ឬរំពឹងចាំការជួយជ្រោមជ្រែង ឬបង្អែកពីអ្នកដទៃអី សូម្បីតែឪពុកម្ដាយ សាច់ញាតិ បងប្អូនអ្នកក៏ដោយ។ សូមចាប់ផ្តើមឥឡូវនេះ គ្រាន់តែដើរមួយជំហានម្តង ៗ មិនចាំបាច់ប្រញាប់ប្រញាល់ពេកទេ ជឿថា អ្នកនឹងក្លាយជាមនុស្សរឹងមាំបាន ដរាបណាអ្នកព្យាយាម មិនបោះបង់៕
ប្រភព ៖ iOne / Knongsrok