ជ្រើសរើសក្រឡមួយ ដែលអ្នកគិតថា នឹងល្អសម្រាប់អ្នក នឹងអាចដឹងពីស្ថានភាពជីវិត និងផ្លូវចិត្តរបស់អ្នក បន្ទាប់ពីរៀបការរួច តើអ្នកនឹងនៅតែស្មោះត្រង់ចំពោះគូស្នេហ៍ ឬមានការប្រួលប្រែ ក្បត់ចិត្តដៃគូព្រោះតែហេតុផលណាមួយ?
#1. ក្រឡទី 1 មានគ្រាប់ត្បូង
គំនិតរបស់អ្នកមុន និងក្រោយពេលរៀបការ គឺមានភាពស៊ីចង្វាក់គ្នាល្អណាស់ អ្នកមិនក្បត់ដៃគូរបស់អ្នកឡើយ។ ដូច្នេះគ្មានវិធីណាដែលអ្នកបោកប្រាស់ប្រពន្ធ ឬប្តីរបស់អ្នកបន្ទាប់ពីរៀបការទេ។ អ្នកមានល្បិចកល និងពូកែខាងទំនាក់ទំនងរបស់អ្នកជាមួយភេទផ្ទុយក៏ល្អដែរ។
ដូច្នេះមានមនុស្សជាច្រើនដែលកោតសរសើរ ហើយថែមទាំងតាមចែចង់អ្នកទៀតផង។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ដោយមានចរិតខ្ជាប់ខ្ជួន និងស្មោះត្រង់ចំពោះដៃគូ អ្នកនឹងមិនដែលចាញ់បោក ឬផ្ដេកផ្ដួលទៅលើអ្នកថ្មីជាដាច់ខាត។
#2. ក្រឡទី 2 មានកងដៃ
អ្នកងាយនឹងវិលវល់ដោយវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង។ ប្រសិនបើទំនាក់ទំនងរបស់អ្នក និងដៃគូរបស់អ្នកមិនត្រូវគ្នាក្នុងរយៈពេលវែង អ្នកនឹងមានអារម្មណ៍ថាមិនមានសុវត្ថិភាពនោះឡើយ។ អ្នកមានទំនោរបង្វែរការយកចិត្តទុកដាក់របស់អ្នក ទៅមនុស្សដែលយកចិត្តទុកដាក់នឹងអ្នក ហើយផ្លាស់ប្ដូរចិត្តត្រឹមតែមួយប៉ព្រិចភ្នែក។
ដូច្នេះប្រូបាបនៃការបោកប្រាស់ និងក្បត់ចិត្តដៃគូរបស់អ្នក គឺមានខ្ពស់ណាស់។ ប្រហែលជាអ្នកគួរតែគិតឡើងវិញអំពីទំនាក់ទំនងរវាងប្តីប្រពន្ធ និយាយដោយត្រង់ ៗ ចៀសវាងពីជម្លោះ និងបញ្ហាដែលមិនចាំបាច់ ដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍ឈានដល់ការបែកបាក់។
#3. ក្រឡទី 3 មានកូនសោ
អាពាហ៍ពិពាហ៍របស់អ្នក និងបុគ្គលនោះនឹងជួបការលំបាកជាច្រើន។ សម្រាប់អ្នកទាំងពីរមានចំណុចជាច្រើនដែលមិនត្រូវគ្នា។ អ្នក និងដៃគូរបស់អ្នក តែងតែមិនយល់ស្របលើគ្រប់បញ្ហាទាំងអស់ មិនយល់ពីរបៀបរស់នៅ មិនដឹងពីរបៀបបង្ហាញសេចក្តីស្រឡាញ់ ឬរបៀបចិញ្ចឹម និងមើលថែក្រុមគ្រួសារនោះឡើយ។ សូម្បីតែជម្លោះតូចតាចក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងអស់សង្ឃឹមចំពោះគ្នាដែរ។ អ្នកជាមនុស្សងាយនឹងរំជួលចិត្ត និងមានព្រលឹងឆាប់ប៉ះទង្គិច រីឯមនុស្សម្នាក់ទៀតវិញ គឺជាមនុស្សប្រកាន់ខ្ជាប់ និងចូលចិត្តធ្វើព្រងើយកណ្តើយ។
អ្នកមានអារម្មណ៍ថា អ្នកទាំងពីរពិតជាខុសពីគ្នាឆ្ងាយខ្លាំងពេក។ ដូច្នេះប្រសិនបើអ្នកជួបមនុស្សដែលមានព្រលឹងដូចអ្នក នោះអ្នកងាយនឹងចាប់ចិត្តលើអ្នកថ្មី រហូតដល់ភ្លេចថា ការពិតទៅ ខ្លួនមានដៃគូ ឬបានរៀបការរួចហើយ ដូច្នេះអ្នកនឹងក្បត់ចិត្ត ប្ដី ឬប្រពន្ធអ្នក ដោយគ្មានការញញើតសូម្បីតែបន្តិច។
#4. ក្រឡទី 4 មានកាក់
ភាពមិនស្មោះត្រង់ចំពោះអ្នក គឺដូចជាល្បែងឆ្លងកាត់មួយអ៊ីចឹង វាកើតឡើងយ៉ាងលឿន ដូច្នេះអ្នកមិនខ្វល់ថាអ្នកណាត្រូវ ឬខុសនោះឡើយ។ ប្រសិនបើអ្នកនៅតែបន្តរស់នៅដូចនេះ អ្នកនឹងជួបបញ្ហាធំឆាប់ៗនេះ។
អាពាហ៍ពិពាហ៍ត្រូវតែមានមូលដ្ឋានលើសេចក្តីស្រឡាញ់ ការគោរព និងភាពស្មោះត្រង់។ ទោះយ៉ាងណាក៏ដោយ អ្នកមិនដឹងពីរបៀបឱ្យតម្លៃចំពោះវត្ថុមានតម្លៃទាំងនោះឡើយ។ អាកប្បកិរិយា និងការក្បត់របស់អ្នកនឹងធ្វើឱ្យអ្នកបាត់បង់មនុស្សដែលស្រឡាញ់អ្នកខ្លាំងបំផុត៕
ប្រភព ៖ Emdep / Knongsrok