ជ្រើសរើសរូបគំនូរដែលអ្នកគិតថា ស្រស់ស្អាត និងមានភាពទាក់ទាញជាងគេ នោះនឹងអាចដឹងពីមូលហេតុ ដែលធ្វើឱ្យអ្នកបន្តនៅលីវ មិនទាន់អាចរកបានគូស្រករដែលសក្តិសមនឹងរួមដំណើរជីវិតជាមួយ។
#1. អ្នកជាមនុស្សដែលមានការទាមទារខ្ពស់ពេក
អ្នកជាមនុស្សល្អឥតខ្ចោះ ហើយមានក្តីរំពឹងខ្ពស់ចំពោះស្នេហា។ មូលហេតុដែលអ្នកនៅតែមិនទាន់បានជួបដៃគូដែលសក្តិសម នោះក៏ព្រោះតែអ្នកជាមនុស្សដែលមានការទាមទារខ្ពស់ចំពោះគូស្នេហ៍ ដូច្នេះ មនុស្សដែលចូលមកក្នុងជីវិតអ្នកកន្លងមកនេះ គឺនៅតែមិនត្រូវតាមស្ដង់ដារដែលអ្នកចង់បាន។
#2. អ្នករវល់ពេក
មិនថាអ្នកជាប្រុស ឬស្រីនោះទេ អ្នកក៏ជាមនុស្សដែលមានឆន្ទៈ និងមហិច្ឆតាខ្ពស់ដូចគ្នា។ អ្នកមានគម្រោងច្រើនពេកដែលត្រូវធ្វើ ដើម្បីសម្រេចក្ដីសុបិន និងអាជីពចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ ទោះបីវាជាអ្វីក៏ដោយ រឿងទាំងនេះត្រូវបានដកហូតពេលវេលា និងកម្លាំងស្ទើរតែទាំងអស់របស់អ្នក ធ្វើឱ្យអ្នកបាត់បង់គំនិត ឬចំណាប់អារម្មណ៍ក្នុងការយកចិត្តទុកដាក់ទៅលើរឿងស្នេហា។
#3. អ្នកនៅតែជាប់នឹងអតីតកាល
មូលហេតុដែលអ្នកនៅម្នាក់ឯងរហូតដល់ពេលនេះ អាចប្រហែលជាដោយសារតែអ្នកមិនទាន់បំភ្លេចនរណាម្នាក់នៅក្នុងបេះដូងរបស់អ្នកបាន។ វាអាចជាអតីតសង្សារ ឬនរណាម្នាក់ដែលអ្នកស្រឡាញ់ដោយឯកតោភាគី។ មនុស្សម្នាក់នេះបានបន្សល់ទុកឱ្យអ្នកនូវអនុស្សាវរីយច្រើនពេកក្នុងអតីតកាល ហើយធ្វើឱ្យអ្នកនៅតែដិតជាប់ក្នុងចិត្ត ពិបាកបំភ្លេចម្នាក់នោះ ដូច្នេះ វាក៏ពិបាកសម្រាប់អ្នក ក្នុងការចាប់ផ្ដើមថ្មីផងដែរ។
#4. អ្នកខ្លាចឈឺចាប់
ប្រហែលជានៅអតីតកាលដែលកន្លមងនក វាបានធ្វើឱ្យអ្នកមានអារម្មណ៍ឈឺចាប់ខ្លាំងហួសពីការស្មាន ឬធ្លាប់ស្រឡាញ់ ការខ្វល់ខ្វាយហួសហេតុ ដោយបារម្ភថាវានឹងធ្វើឱ្យអ្នកឈឺចាប់ប្រសិនបើអ្នក។ ដោយសារតែការភ័យខ្លាចនៃការបាត់បង់ ឬមិនអាចយកឈ្នះភាពតក់ស្លុតខាងផ្លូវចិត្តបាន អ្នកក៏តែងតែបដិសេធមិនចូលទៅជិតនរណាម្នាក់ម្ដងទៀតឡើយ រហូតដល់ធ្វើឱ្យអ្នកបាត់បង់ជំនឿចិត្តទាំងស្រុង ចំពោះទំនាក់ទំនងស្នេហា៕
ប្រភព ៖ Namastest / Knongsrok