តើអ្នកគិតថា នារីទីប៉ុន្មាន ដែលមិនទាន់រៀបការ? នារីដែលអ្នកបានជ្រើសរើស នឹងបង្ហាញពីកម្រិតនៃភាពឯករាជ្យដែលមាននៅក្នុងខ្លួនអ្នក ថាអ្នកជាមនុស្សដែលមានភាពឯករា្យដែរទេ? ហើយមានកម្រិតណាដែរ?
1. នារីទី 1
អ្នកជាក្មេងស្រីសុភាពរាបសា ចូលចិត្តភាពស្ងប់ស្ងាត់ ដែលធ្វើឱ្យអ្នកដទៃធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងងាយ។ ប៉ុន្តែនៅខាងក្នុងអ្នកជាមនុស្សក្លាហាន និងរឹងមាំខ្លាំងណាស់។
អ្នកមានការប្រុងប្រយ័ត្នខ្ពស់ មានហេតុផល និងការតាំងចិត្តមិនដែលអនុញ្ញាតឱ្យអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក មានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកឡើយ។ លើសពីនេះទៀត អ្នកកម្របង្ហាញពីការឈឺចាប់ ឬទុក្ខព្រួយចេញទៅខាងក្រៅណាស់។
2. នារីទី 2
អ្នកជាមនុស្សដែលមានភាពម៉ឺងម៉ាត់ ម៉ត់ចត់ជានិច្ច ជាអ្នកណែនាំគ្រប់គ្រង និងថែរក្សាសមាជិកក្រុមដោយមិនគិតថា ពួកគេជាមិត្តភក្តិ មិត្តរួមក្រុម គ្រួសារ ឬសាច់ញាតិឡើយ។ ទោះបីអ្នកជាមនុស្សរឹងមាំ និងយកចិត្តទុកដាក់ការពារនៅក្នុងការងារ និងក្នុងជីវិតប្រចាំថ្ងៃក៏ដោយ ក៏អ្នកនៅតែមានពេលខ្លះ ឆាប់រំជួលចិត្ត ងាយរងប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង។
3. នារីទី 3
អ្នកពិតជាឯករាជ្យ និងមានមហិច្ឆតាខ្ពស់ណាស់។ អ្នកតែងតែប្រាថ្នាចង់ឈ្នះតំណែងលេខមួយ ក្នុងគ្រប់ការប្រណាំងគ្រប់វិស័យ និងមិនដែលពេញចិត្តនឹងអ្វីដែលអ្នកមាននោះឡើយ។ ជាទូទៅ អ្នកគឺជាមនុស្សរឹងមាំ ស្វាហាប់ តែឆាប់មានអារម្មណ៍ធុញទ្រាន់ ជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន។ អ្វីក៏ដោយដែលអ្នកធ្វើ អ្នកមានឧត្តមគតិ និងគោលដៅទាំងក្នុងការងារ និងក្នុងជីវិតផ្ទាល់ខ្លួន សូម្បីតែស្នេហាផងដែរ។
4. នារីទី 4
អ្នកជាមនុស្សដែលមានមន្តស្នេហ៍ ដឹងពីរបៀបចាប់យកពេលវេលាដ៏ត្រឹមត្រូវ ហើយត្រូវបានគេស្រឡាញ់ទាំងបុរស និងស្ត្រី។ អ្នកពេញចិត្តនឹងចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក មិនខ្លាចបង្ហាញពួកគេទេ ព្រោះអ្នកដឹងថាគ្មាននរណាម្នាក់នៅលើលោកនេះល្អឥតខ្ចោះនោះឡើយ។
អ្នកមានភាពថ្លៃថ្នូរ និងងាយលើសលប់ ដែលជះឥទ្ធិពលដោយកត្តាខាងក្រៅ។ លើសពីនេះទៅទៀត អ្នកក៏ជាប្រភេទដែលមិនចេះពិចារណារ ស់នៅដោយពឹងផ្អែកលើអ្នកដទៃទាំងផ្លូវកាយ និងផ្លូវចិត្ត៕
ប្រភព ៖ Emdep / Knongsrok