តេស្តមើលកម្រិតនៃភាពឆ្លាតរបស់អ្នក តាមរយៈការជ្រើសរើសទ្រុងសត្វ ដែលអ្នកពេញចិត្តជាងគេ

តើទ្រុងសត្វមួយណា ដែលអ្នកចាប់អារម្មណ៍ជាងគេ វានឹងបើកបង្ហាញពីកម្រិតនៃភាពឆ្លាតដែលអ្នកមាន តើអ្នកជាមនុស្សដែលឆ្លាតពូកែដែរឬទេ?

Screen Shot 2021 06 28 At 10.48.16 PM

1. ទ្រុងសត្វទី 1

កម្រិតបញ្ញារបស់អ្នកគឺ ៧០% ។ មិនត្រឹមតែអ្នកជាមនុស្សឆ្លាតប៉ុណ្ណោះទេ តែអ្នកក៏ជាមនុស្សដែលឧស្សាហ៍ព្យាយាមណាស់ដែរ។ អ្នកតែងតែរៀនយ៉ាងសកម្ម ក្នុងការប្រមូលផ្តុំបទពិសោធន៍ បង្កើនសមត្ថភាពខ្លួនឯង។ នេះក៏ជាគុណប្រយោជន៍ធំបំផុតរបស់អ្នកផងដែរ។

អ្នកជាមនុស្សដែលមានជំនឿចិត្តខ្ពស់លើខ្លួនឯង ហើយមិនដែលមើលស្រាលសមត្ថភាពរបស់ខ្លួនឯងឡើយ។ អ្នកជាមនុស្សម្នាក់ដែលដឹងពីអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកពូកែបំផុត។ អ្នកមិនអនុញ្ញាតិឱ្យខ្លួនអ្នកដើរតាមក្រោយគេទេ តែត្រូវព្យាយាមក្រោកឈរឡើងដើម្បីក្លាយជាអ្នកដឹកនាំ។

អ្វីដែលអ្នកចង់បាន អ្នកតែងតែធ្វើវាយ៉ាងល្អឥតខ្ចោះ ដូច្នេះអ្នកតែងតែមានការរៀបចំល្អបំផុតនៅពេលធ្វើអ្វីមួយ។ នេះគឺជាមន្តស្នេហ៍ដ៏អស្ចារ្យបំផុតនៅក្នុងខ្លួនអ្នក ដែលមិនដែលចុះចាញ់នឹងវាសនា។ ភាពវាងវៃ ភាពឧស្សាហ៍ព្យាយាម និងការគិតឆ្ពោះទៅមុខរបស់អ្នក នឹងជួយអ្នកឱ្យទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីព និងជីវិត។

2. ទ្រុងសត្វទី 2

អ្នកជាមនុស្សឆ្លាតណាស់ មិនថា EQ ឬ IQ ទេ គឺខ្ពស់ជាងមនុស្សដែលនៅជុំវិញអ្នកខ្លាំង។ អ្នកតែងតែមើលរឿងរ៉ាវដោយបរិសុទ្ធ ហើយមិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកគិតអំពីលទ្ធផលទុកមុនជានិច្ច។ ការប្រុងប្រយ័ត្ន គឺជាបាវចនារបស់អ្នក ប៉ុន្តែនៅពេលមានឱកាសកើតឡើង អ្នកនឹងចាប់យកវាបានយ៉ាងឆាប់រហ័ស។

ភាពវៃឆ្លាត បូករួមទាំងវិចារណញាណមុតស្រួច នឹងជួយឱ្យអ្នកមានអាជីពមានស្ថិរភាព និងឋិតថេរយូរអង្វែង។ ទោះបីជាមានទេពកោសល្យឆ្នើមក៏ដោយ អ្នកមិនក្រអឺតក្រទមទេ ប៉ុន្តែផ្ទុយទៅវិញ មានភាពរាបទាបបំផុតចំពោះមនុស្សដែលនៅជុំវិញខ្លួន។

អ្នកជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា។ ដូច្នេះអ្នកមានមិត្តភក្តិជិតស្និទ្ធជាច្រើន ហើយតែងតែលះបង់ចំពោះអ្នកជានិច្ច។ លើសពីនេះទៅទៀត អ្នកក៏មានគុណភាពជាអ្នកដឹកនាំផងដែរ ជារឿយៗមានតួនាទីបញ្ជានៅក្នុងក្រុម ហើយតែងតែត្រូវបានមនុស្សគ្រប់គ្នាទុកចិត្ត។

3. ទ្រុងសត្វទី 3

អ្នកឆ្លាតណាស់តែខ្ជិលបន្តិចហើយ។ អ្នកគិតថាដរាបណាអ្នកឆ្លាត អ្នកអាចដើរផ្លូវកាត់ហើយអ្នកនឹងទទួលជោគជ័យដូចគ្នា ដូច្នេះមិនបាច់ប្រឹងពន្លឿនពេកទេ។ ប៉ុន្តែភាពជាក់ស្តែងបានបង្ហាញឱ្យឃើញថា មិនមែនដូច្នេះទេ បើគ្មានការប្រឹងប្រែង ការខិតខំប្រឹងប្រែងតស៊ូ ទោះជាអ្នកឆ្លាតយ៉ាងណាក៏ដោយ អ្នកនឹងមិនទទួលបាននូវសមិទ្ធិផលដ៏អស្ចារ្យដែរ។

ដូច្នេះអ្នកគួរតែបំបាត់គំនិតមួយជំហានទៅលើមេឃទៅ ផ្ទុយទៅវិញ អ្នកគួរតែកែប្រែទម្លាប់ឡើងវិញ ត្រូវឧស្សាហ៍ព្យាយាមព្យាយាម តស៊ូ បូករួមនឹងបញ្ញាវាងវៃ អ្នកប្រាកដជានឹងសម្រេចបាននូវអ្វីដែលអ្នកចង់បានជាច្រើនមិនខានឡើយ។

4. ទ្រុងសត្វទី 4

អ្នកជាមនុស្សឆ្លាតវៃណាស់ បញ្ញាវាងវៃក៏ខ្ពស់ផងដែរ ដូច្នេះអ្នកមានមិត្តរួមព្រលឹងជាច្រើន។ អាចនិយាយបានថា អ្នកជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន និងពោរពេញដោយថាមពលវិជ្ជមាន។ ជាមួយអ្នកគ្រប់គ្នាមានអារម្មណ៍ធូរស្រាល និងរីករាយពេលដែលបាននៅក្បែរអ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកខ្វះការលះបង់ ការតស៊ូ និងការខិតខំ ដូច្នេះពេលខ្លះអ្នកងាយនឹងបរាជ័យណាស់។

អ្នកមិនដឹងថាដោយគ្រាន់តែខិតខំបន្តិច អ្នកនឹងបង្កើតលទ្ធផលដែលអ្នកដទៃមិនអាចផ្គូរផ្គងបាន។ អ្នកគួរតែផ្តោតលើការអភិវឌ្ឍភាពខ្លាំងរបស់អ្នក។ ភាសា គឺជាឧបករណ៍ដែលអ្នកប្រើបានល្អបំផុត ហើយសមត្ថភាពក្នុងការទំនាក់ទំនងក៏ល្អប្រសើរផងដែរ។ ដូច្នេះអ្នកត្រូវចេះដុសខាត់អត្តចរិត ការខិតខំបស់អ្នកឱ្យបានច្រើន ដើម្បីបង្កើតសមិទ្ធិផលផ្ទាល់ខ្លួនរបស់អ្នកឱ្យបានកាន់តែច្រើន៕

ប្រភព ៖ Emdep / Knongsrok