ជ្រើសរើសរ៉ូបដែលអ្នកគិតថាស្អាតជាងគេ និងស្រឡាញ់ជាងគេ ដើម្បីដឹងថា អ្នកនឹងអាចទាក់ទាញបានមនុស្សប្រភេទណាដើម្បីយកធ្វើជាដៃគូជីវិត។
1. រ៉ូបទី 1
អ្នកអាចទាក់ទាញមនុស្សដែលមានចរិតស្លូតបូត ចិត្តធ្ងន់ អំណត់គ្រប់ស្ថានភាព។ អ្នកជាមនុស្សសុភាពរាបសារ និងស្ងប់ស្ងាត់ក្នុងក្តីស្រឡាញ់ អ្នកឱ្យតម្លៃការយល់ដឹង និងភាពសុខដុមនៃព្រលឹងរវាងមនុស្សពីរនាក់។
លក្ខខណ្ឌសំខាន់បំផុតមួយសម្រាប់ការជ្រើសរើសដៃគូជីវិតរបស់អ្នក គឺភាពខ្ជាប់ខ្ជួន។ ភាគីម្ខាងទៀតត្រូវតែជាមនុស្សសុភាពរាបសារ ចេះអធ្យាស្រ័យ និងគោរពគ្នាគ្មានផ្លូវណាដែលភាគីម្ខាងត្រួតត្រាបានឡើយ។
2. រ៉ូបទី 2
អ្នកអាចទាក់ទាញមនុស្សដែលរីករាយ សុទិដ្ឋិនិយម និងពោរពេញដោយថាមពល។ អ្នកកោតសរសើរចំពោះមនុស្សដែលតែងតែមានអាកប្បកិរិយាវិជ្ជមាន មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
អ្នកមិនចូលចិត្តមនុស្សដែលទុទិដ្ឋិនិយមនោះ ជាប្រភេទមនុស្សដែលមានបញ្ហាតូចតាច តែមានអារម្មណ៍ថាគាត់បាត់បង់ក្តីសង្ឃឹមទាំងអស់ក្នុងជីវិត។ អ្នកមានទំនុកចិត្ត និងពោរពេញដោយថាមពលវិជ្ជមាន ដូច្នេះអ្នកនឹងចូលចិត្តមនុស្សសុទិដ្ឋិនិយមដូចអ្នកដែរ។
3. រ៉ូបទី 3
អ្នកអាចត្រូវបានទាក់ទាញឱ្យមានចិត្តសប្បុរស មានស្ថិរភាព និងមានគំនិតអាជីវកម្ម។ មិនថាអ្នកជាបុរស ឬស្ត្រី អ្នកមានទំនោរចូលចិត្តមនុស្សដែលមានវ័យចាស់ និងចិត្តគំនិតចាស់ទុំជាងអ្នក។ អ្នកគឺជាអ្នកប្រាកដនិយម ហើយមិនស្រេកឃ្លានស្នេហាខ្លាំង។ អ្នកគិតថាអារម្មណ៍ងប់ងល់ និងមនោសញ្ចេតនា គឺពុះកញ្ជ្រោល ប៉ុន្តែអារម្មណ៍ស្មោះត្រង់ និងសាមញ្ញទើបអាចស្ថិតស្ថេរ។
លើសពីនេះទៀត អ្នកក៏ពិចារណាពីកត្តាសេដ្ឋកិច្ចនៅក្នុងទំនាក់ទំនងរបស់អ្នកផងដែរ។ អ្នកនឹងខិតខំប្រឹងប្រែងរកប្រាក់ ហើយរំពឹងថាដៃគូរបស់អ្នកនឹងមានស្ថានភាពហិរញ្ញវត្ថុមានស្ថិរភាពផងដែរ៕
ប្រភព ៖ Emdep / Knongsrok