- ការអភិវឌ្ឍន៍ខ្លួនឯង

តើធ្វើដូចម្តេចដើម្បីចាប់ផ្តើម ដេីម្បីក្តីស្រមៃរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ភ័យខ្លាច

មនុស្សយេីងមិនភ័យខ្លាចក្នុងការចាប់ផ្តើមក្តីសុបិន្តនោះទេ ប៉ុន្តែពួកគេខ្លាចក្នុងការផ្លាស់ប្តូរ។ ខាងក្រោមនេះជារបៀបដើម្បីទទួលយក ការពិតជាមួយខ្លួនយើង និង ចាប់ផ្តើមក្តីសុបិន្តដ៏ធំបំផុតរបស់យើង ជាមួយនឹងភាពក្លាហាន។

១. ស្មោះត្រង់

តើអ្វីដែលធ្វើឱ្យអ្នកដេីរថយក្រោយ? តើអ្នកអាចបន្តទៅមុខ ហើយអះអាងថា វាជាការភ័យខ្លាចដែរ ឬ ទេ? តេីវាអាចជាការដោះសារ ដ៏ចាស់កំរិល ដែលថា អ្នកជាមនុស្សចូលចិត្តភាពឥតខ្ចោះ? ឬក៏ ថាតើអ្នកមិនប្រាកដ ឬ គ្មានជំនាញ? ចុះប្រសិនបើ បញ្ហាពិតប្រាកដ គឺថាអ្នកមិនស្រួលចិត្ត ជាមួយនឹងការផ្លាស់ប្តូរ? ឬក៏ថា អ្នកគ្រាន់តែត្រូវជាប់អន្ទាក់ នៅក្នុងចង្វាក់នៃសកម្មភាព ដែលអ្នកចង់ធ្វើរៀងរាល់ថ្ងៃ? ជាញឹកញាប់ អ្វីដែលរារាំងមនុស្សមិនឱ្យចាប់ផ្តើមក្តីសុបិន្ត គឺជា កង្វះការលើកទឹកចិត្ត និង វិន័យ។ ពីព្រោះ បេីអ្នកមាន ការលេីកទឹកចិត្ត និង វិន័យ នោះអ្នកនឹងអាចយកឈ្នះភាពភ័យខ្លាច ត្រូវដែរឬទេ? ដូច្នេះចូរចាប់ផ្តើម ដោយស្មោះត្រង់អំពីអ្វីដែលរារាំងអ្នក ពីការចាប់ផ្តើមក្តីសុបិន្តរបស់អ្នក ហើយដឹងថាមធ្យោបាយតែមួយគត់ គឺចាប់ផ្តើមធ្វេីវាតែម្តង។

២. ការផ្តោតអារម្មណ៍

មនុស្សជាច្រើនមានក្តីសុបិន្ត ប៉ុន្តែមិនដែលសំរេចវាឱ្យបាននោះទេ។ ជារឿយៗ វាដោយសារតែពួកគេ មិនគិតមមៃរឿងនោះឱ្យបានគ្រប់គ្រាន់ និង ផ្សំការគិតមមៃនោះជាមួយការចាប់ផ្តេីម។ ប្រសិនបើអ្នក មានក្តីសុបិន្តមួយ អ្នកត្រូវផ្តោតលើវា យ៉ាងខ្លាំងដែលអ្នកទាញវា ទៅជាការពិត។ ប្រកួតប្រជែងជាមួយខ្លួនឯង ដើម្បីលុបការរំខានផ្សេងៗ និង គិតច្រើនដង និង ច្រើនទៀត អំពីសុបិន្តរបស់អ្នក និង ជំហាន ឬ វិធី ដែលអ្នកត្រូវធ្វើ ដើម្បីសម្រេចបានវា។ និយាយថាទេ ចំពោះអ្វីដែលមិនស្រប តាមក្តីសុបិន្តរបស់អ្នក ព្រោះពេលវេលា គឺមានតម្លៃណាស់។

៣. បង្កើតផែនទីនៃការសិក្សា

តើអ្នកត្រូវរៀនអ្វីខ្លះ ដើម្បីធ្វេីឱ្យអ្នកមាន ទំនុកចិត្ត និង សមត្ថភាព ឆ្ពោះទៅរកគោលដៅរបស់អ្នក? នេះអាចជាសំណួរសំខាន់បំផុត ក្នុងការបំពេញក្តីសុបិន្ត។ ចូរកំណត់ប្រធានបទ ជំនាញ និង សមត្ថភាព ដែលអ្នកនឹងត្រូវអភិវឌ្ឍ។ បន្ទាប់មក ចូរបង្កើតផែនទីរៀនសូត្រមួយ ដើម្បីពូកែលេីផ្នែកនោះ វាជាកាលវិភាគសិក្សាដ៏ពិតប្រាកដ។ ប្រសិនបើ អ្នកមិនមានកាលវិភាគ សំរាប់ពេលណាដែលអ្នកត្រូវរៀនអ្វីមួយ និង មានថ្ងៃកំណត់ ដ៏ពិតប្រាកដ សម្រាប់ការរៀនជំនាញនោះ បេីមិនដូច្នោះទេ វានឹងលំបាកក្នុងការមាន ការអភិវឌ្ឍសមត្ថភាព និង កំលាំងរុញ របស់អ្នក ដ៏ពិតប្រាកដ។ ការរៀនសូត្រ គឺជាឫសគល់នៃ វឌ្ឍនភាព និង ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។

៤. ចាប់ផ្តើមជាមួយនឹងសកម្មភាពចំនួនបីក្នុងមួយថ្ងៃ

អ្នកចាប់ផ្តើមមានក្តីសុបិន្តដ៏អស្ចារ្យ ដោយឆន្ទៈខ្លួនឯង និង ធ្វើការដោយខ្លួនឯងជារៀងរាល់ថ្ងៃ ដើម្បីឆ្ពោះទៅរកវា។ នោះហើយជារបៀបដែលអ្នកចាប់ផ្តើម។ មិនមានវិធីណានៅជុំវិញនេះទេ ដើម្បីទទួលបានជោគជ័យបន្ថែមទៀត អ្នកត្រូវចាប់ផ្តេីមធ្វេីឱ្យបានច្រេីន។ មនុស្សគ្រប់រូប អាចធ្វើអ្វីមួយជារៀងរាល់ថ្ងៃ ដើម្បីផ្លាស់ប្តូរជីវិតរបស់គេបាន។ ត្រូវប្រាកដថា អ្នកបានកំណត់គោលដៅ និង បញ្ជីត្រួតពិនិត្យ លេីកម្រិតនៃការអភិវឌ្ឍន៍របស់អ្នក ជាប្រចាំថ្ងៃ។ ទោះបីជា វាគ្រាន់តែជាអ្វីមួយតូចៗក៏ដោយ ចូរធ្វើវា។ វាជាជ័យជម្នះតូចៗ ដែលអាចផ្តល់ឱ្យអ្នកនូវទំនុកចិត្ត ដើម្បីចាប់ផ្តើមទទួលយក បញ្ហាប្រឈមធំៗ ។

អ្នកមានក្តីសុបិន្តរបស់អ្នក ជាមួយហេតុផលមួយ។ សូមបញ្ឈប់ ការដោះសារ ហើយចាប់ផ្តើមឆ្ពោះទៅរកក្តីសុបិន្តរបស់យើង ដោយការផ្តោតអារម្មណ៍ពិតប្រាកដ និង កម្លាំង។ នោះហើយជាមូលហេតុ ដែលយើងមានអំណោយទាននៃ ភាពស្រេកឃ្លាន ការជំរុញ និង បំណងប្រាថ្នា សម្រាប់ក្តីសុបិន្តរបស់យេីង ដើម្បីខិតខំប្រឹងប្រែងសំរាប់វា ដើម្បីរីកចម្រើនសំរាប់វា ដើម្បីសម្រេចបានវា ដើម្បីប្រែក្លាយខ្លួនឯងឱ្យបានល្អបំផុត នៅតាមផ្លូវ។

 

ប្រភព៖​ success