- ការអភិវឌ្ឍន៍ខ្លួនឯង

បច្ចេកទេស ១០យ៉ាង ក្នុងការគ្រប់គ្រងពេលវេលារបស់អ្នក ឱ្យមានតម្លៃបំផុត

នៅពេលខ្លះនៅក្នុងជីវិតរបស់អ្នក អ្នកបានរៀនរបៀបគ្រប់គ្រងពេលវេលា ឬ អានសៀវភៅអំពីវា និង ព្យាយាមប្រើ ឧបករណ៍អេឡិចត្រូនិច ឬ ក្រដាសសម្រាប់រៀបចំ អាទិភាព និង កាលវិភាគរបស់អ្នក។ អ្នកអាចនឹងសួរថា៖ « ហេតុអ្វីបានជាខ្ញុំមាន ចំណេះដឹង និង ឧបករណ៍ទាំងនេះហេីយ តែខ្ញុំនៅតែមានអារម្មណ៍ថា ខ្ញុំមិនអាចធ្វេីអ្វីគ្រប់យ៉ាងអោយហេីយ តាមដែលខ្ញុំត្រូវការ? »

ចម្លើយ គឺសាមញ្ញទេ។ អ្វីគ្រប់យ៉ាង ដែលអ្នកបានរៀន អំពីការគ្រប់គ្រងពេលវេលា គឺជាការខ្ជះខ្ជាយពេលវេលា ពីព្រោះវាមិនដំណើរការឡេីយ។

មុនពេល ដែលអ្នកអាចចាប់ផ្តើមរៀន គ្រប់គ្រងពេលវេលាអ្នក ត្រូវតែដឹងថា អ្វីទៅជាពេលវេលា។ ក្នុងវចនានុក្រម បានកំណត់ ពេលវេលាជា « ចំណុច ឬ រយៈពេល ដែលអ្វីៗបានកើតឡើង »។ និយាយដោយសាមញ្ញ ពេលវេលាគឺពេលវេលាដែលរឿងកើតឡើង។

ពេលវេលាមានពីរប្រភេទ៖ ពេលវេលានាឡិកា(clock time) និង ពេលវេលាពិត(real time)។ នៅក្នុងពេលវេលានាឡិកា មាន៦០វិនាទីក្នុងមួយនាទី ៦០នាទីក្នុងមួយម៉ោង ២៤ម៉ោងក្នុងមួយថ្ងៃ និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ ពេលវេលាទាំងអស់ ឆ្លងកាត់ស្មើៗគ្នា។ នៅពេលនរណាម្នាក់ ចូលអាយុ៥០ឆ្នាំហេីយ ពួកគេ គឺមានអាយុ៥០ឆ្នាំហើយ មិនលើស មិនខ្វះទេ។

ពេលវេលាពិត គឺពេលវេលាដែលទាក់ទង។ ពេលវេលានឹងកន្លងផុតទៅ អាស្រ័យលើអ្វី ដែលអ្នកកំពុងធ្វើ ដូចជារង់ចាំការជួសជុលរថយន្តតែ២ម៉ោងទេ ប៉ុន្តែអាចមានអារម្មណ៍ថា វាមានរយៈពេលជាង១២ឆ្នាំ ឬ សូម្បីតែពេលខ្លះ យើងមានអារម្មណ៍ថា ក្មេងម្នាក់មានអាយុ១២ឆ្នាំ ប៉ុន្តែវាហាក់ដូចជា បានរីកធំធាត់លឿន តែ២ម៉ោងប៉ុណ្ណោះ។

តើពេលវេលាមួយណា នៃពិភពលោក ដែលអ្នកកំពុងរស់នៅ ពេលវេលានាឡិកា ឬ ពេលវេលាពិត?

មូលហេតុដែល ឧបករណ៍ និង ប្រព័ន្ធ គ្រប់គ្រងពេលវេលា មិនដំណេីរការ ព្រោះប្រព័ន្ធទាំងនេះ ត្រូវបានរចនាឡើង ដើម្បីគ្រប់គ្រង ពេលវេលានាឡិកា(clock time)។ ពេលវេលានាឡិកា គឺមិនទាក់ទងគ្នា។ អ្នកមិនអាចរស់នៅ ឬ អាចចូលមើល ពេលវេលានាឡិកាបានទេ។ អ្នកត្រូវរស់នៅក្នុង ពេលវេលាពិត ជាពេលវេលាដែល គ្រប់ពេលវេលាទាំងអស់ កន្លងផុតទៅជាមួយ ភាពសប្បាយរីករាយ ឬ ភាពធុញទ្រាន់។

ដំណឹងល្អ គឺថាពេលវេលាពិត ជាផ្លូវចិត្ត។ វាមាននៅក្នុង ខួរក្បាលរបស់អ្នក។ ហើយអ្នកបានបង្កើតវាដោយខ្លួនឯង។ អ្វីៗដែលអ្នកបង្កើត អ្នកអាចគ្រប់គ្រងបាន។ វាដល់ពេល ដើម្បីយកចេញ ការបំផ្លិចបំផ្លាញខ្លួនឯង ឬ ការកំណត់កំរិតខ្លួនឯង ដែលអ្នកមានដូចជា « មិនមានពេលវេលាគ្រប់គ្រាន់ទេ » ឬ « ថ្ងៃនេះមិនមែនជា ពេលវេលាត្រឹមត្រូវទេ » ជាដេីម ដើម្បីចាប់ផ្តើមអាជីវកម្មមួយ ឬ គ្រប់គ្រងអាជីវកម្មបច្ចុប្បន្នរបស់អ្នក ឱ្យបានត្រឹមត្រូវ។

មានវិធីបីយ៉ាងប៉ុណ្ណោះ ក្នុងការចំណាយពេលវេលា៖ ការគិត ការសន្ទនា និង សកម្មភាព។ មិនថា អាជីវកម្ម ឬ ការងារ របស់អ្នក​ជាអ្វីនោះទេ អ្នកនឹងបង្កើតឡើង ធាតុទាំងបីនេះ។

ប្រសិនបើអ្នកជាសហគ្រិន អ្នកអាចត្រូវបាន រំខាន ឬ ទាញទិសដៅផ្សេង ជាញឹកញាប់។ ខណៈពេលដែលអ្នក មិនអាចបំបាត់ការរំខានបាន អ្នកត្រូវនិយាយថា តើអ្នកនឹងចំណាយពេលវេលា ប៉ុន្មាននៅលើវា និង តេីរយះពេលប៉ុន្មាន ដែលអ្នកត្រូវចំណាយលើ ការគិត ការសន្ទនា និង សកម្មភាព ដែលនឹងនាំអ្នក ទៅរកភាពជោគជ័យ។

ចូរសាកល្បងប្រើបច្ចេកទេសទាំងនេះ។ បន្ទាប់មក អ្នកក្លាយជាមនុស្សម្នាក់ ដែលគ្រប់គ្រងពេលវេលារបស់អ្នក យ៉ាងងាយស្រួល។

១. ត្រូវយកសៀវភៅកត់ត្រា និង កត់ត្រាការគិតរបស់អ្នកទាំងអស់

ការធ្វេីបែបនេះ នឹងជួយឱ្យអ្នកដឹងថា តើពេលវេលាប៉ុន្មានត្រូវបានចំណាយ ដេីម្បីសំរេចអ្វីមួយ ក្នុងអំឡុងពេលមួយថ្ងៃ និង កន្លែងដ៏មានតម្លៃ ដែលអ្នកនឹងត្រូវទៅ។ អ្នកនឹងដឹងថា តើពេលវេលាប៉ុន្មានត្រូវបានចំណាយ ក្នុងការបង្កេីតលទ្ធផល និង រយៈពេលនៃការខ្ជះខ្ជាយ ទៅលើ ការគិត ការសន្ទនា និង សកម្មភាព ដែលមិនមានប្រសិទ្ធភាព។

២. សៀវភៅណាត់ជួបសំរាប់ធ្វើការ

រាល់សកម្មភាព ឬ ការសន្ទនា ដែលមានសារៈសំខាន់ ចំពោះភាពជោគជ័យរបស់អ្នក អ្នកគួរតែមានពេលវេលាសំរាប់វា។ បញ្ជីការងារ នឹងវែង ហេីយ កាន់តែវែង រហូតដល់ចំណុចដែល មិនអាចធ្វេីការបាន។ សៀវភៅណាត់ជួបសំរាប់ធ្វើការ។ កំណត់ពេលណាត់ជួប ជាមួយខ្លួនអ្នក និង បង្កើតប្លុកពេលវេលា សម្រាប់គំនិត ដែលមានអាទិភាព ការសន្ទនា និង សកម្មភាព។ កំណត់កាលវិភាគ អំពីពេលវេលា ចាប់ផ្តើម និង បញ្ចប់ ឱ្យច្បាស់លាស់។ ត្រូវមានវិន័យ ដើម្បីរក្សាការណាត់ជួបទាំងនេះ។

៣. ចូលរួមក្នុង ការគំនិត សកម្មភាព និង ការសន្ទនា

ចូររៀបចំគំរោង ក្នុងការចំណាយពេល យ៉ាងហោចណាស់ ៥០ ភាគរយនៃពេលវេលារបស់អ្នក ចូលរួមក្នុង ការគំនិត សកម្មភាព និង ការសន្ទនា ដែលធ្វេីឱ្យអ្នក អាចសំរេចការងាររបស់អ្នកបានច្រេីន។

៤. កំណត់ពេលវេលាសម្រាប់ការរំខាន

ចូររៀបចំពេលវេលា ដើម្បីអាចឱ្យគេ ទាញអ្នកចេញពីអ្វី ដែលអ្នកកំពុងធ្វើ ក្នុងអំឡុងពេលម៉ោងធ្វើការ។

៥. ចំណាយពេល ៣០នាទី ជារៀងរាល់ថ្ងៃ ដើម្បីរៀបចំផែនការ ប្រចាំថ្ងៃរបស់អ្នក

ចូរកុំចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក មុនអ្នកបានបញ្ចប់ផែនការ ប្រចាំថ្ងៃរបស់អ្នក។ ពេលវេលាដ៏សំខាន់បំផុត ប្រចាំថ្ងៃរបស់អ្នក គឺជាពេលវេលាដែលអ្នក កំណត់ក្នុងកាលវិភាគ។

៦. សម្រេចចិត្តថា តើលទ្ធផលអ្វី ដែលអ្នកចង់បាន

ចំណាយពេលប្រាំនាទី មុនពេល ការហៅទូរសព្ទ និង ធ្វេីភារកិច្ច ទាំងអស់ ដើម្បីសម្រេចចិត្តថា តើលទ្ធផលអ្វី ដែលអ្នកចង់បាន។ នេះនឹងជួយអ្នកឱ្យដឹង អំពីភាពជោគជ័យមានរូបរាងដូចម្តេច មុនពេលអ្នកចាប់ផ្តើម។ ហើយវាក៏នឹងបន្ថយពេលវេលាផងដែរ។ ចំណាយពេលប្រាំនាទី បន្ទាប់ពី ការហៅទូរសព្ទ និង សកម្មភាពផ្សេងៗ ដើម្បីកំណត់ថា លទ្ធផលដែលអ្នកចង់បាន គឺបានសម្រេចដែរឬទេ។ បេីមិនបានសំរេច៖ តេីអ្វីដែលអ្នកខ្វះខាត់ ឬ ធ្វេីមិនបានល្អ? ហេីយតេីអ្នកត្រូវធ្វេីដូចម្តេច ចំពោះភាពខ្វះខាត់ទាំងនេះ សំរាប់ការហៅទូរសព្ទ ឬ និង សកម្មភាពផ្សេងៗ នៅពេលក្រោយ?

៧. ដាក់សញ្ញា ហាមរំខាន

ដាក់សញ្ញា ហាមរំខាន នៅពេលអ្នក ត្រូវធ្វើការងារ ឱ្យបានសំរេច និង ទាន់ពេលវេលា។

៨. កុំយកចិត្តទុកដាក់ អ្នកដទៃភ្លាមៗពេក

ចូរអនុវត្ត កុំឆ្លើយទូរស័ព្ទ គ្រាន់តែដោយសារតែវាកំពុងរោទ៍ និង អ៊ីម៉ែលដោយសារតែវាបង្ហាញ។ ផ្ដាច់ការផ្ញើសារជាបន្ទាន់។ កុំយកចិត្តទុកដាក់ អ្នកដទៃភ្លាមៗពេក លុះត្រាតែវាជារឿងសំខាន់។ ផ្ទុយទៅវិញ សូមកំណត់កាលវិភាគ ដើម្បីឆ្លើយអ៊ីមែល និង ហៅទូរស័ព្ទ ត្រឡប់ទៅវិញ។

៩. ទប់ស្កាត់ ការរំខានផ្សេងទៀត

ទប់ស្កាត់ការរំខានផ្សេងៗដូចជា Facebook និង ទម្រង់ផ្សេងៗ នៃប្រព័ន្ធផ្សព្វផ្សាយសង្គម លុះត្រាតែអ្នកប្រើឧបករណ៍ ទាំងនេះដើម្បីបង្កើតអាជីវកម្ម។

១០. សូមចងចាំថា វាមិនអាចទៅរួច សំរាប់រឿងគ្រប់យ៉ាងទេ

ចូរចងចាំផងដែរថា ២០ភាគរយនៃ ការគិត ការសន្ទនា និង សកម្មភាពរបស់អ្នក បង្កើតបាន ៨០ភាគរយ នៃលទ្ធផលរបស់អ្នក។

 

ប្រភព៖ Entrepreneur