- ការអភិវឌ្ឍន៍ខ្លួនឯង

៧ ជំហាន ដើម្បីសម្រេចក្តីស្រមៃរបស់អ្នក

ចក្ខុវិស័យ គឺរឿងដ៏អស្ចារ្យមួយ ដែលធ្វើឱ្យ បំណងប្រាថ្នារបស់យើង ក្លាយជាការពិត។ ~ CHRIS WIDENER

តើការសម្រេចបានអ្វីមួយ អាចចែកជាជំហាន បានដែរឬទេ? វាមិនមែនតែងតែ មេីលទៅស្អាត និង ងាយស្រួលនោះទេ ប៉ុន្តែអ្នកដែលសម្រេចបាន នូវរឿងដ៏អស្ចារ្យ ជាទូទៅច្រេីនតែឆ្លងកាត់ ជំហានដូចៗគ្នា។ ជំហានទាំងនោះ គឺដូចជំហានខាងក្រោមនេះ។

ដូច្នេះប្រសិនបើអ្នក កំពុងតស៊ូដើម្បីសម្រេច ក្តីស្រមៃរបស់អ្នក សូមពិនិត្យមើលចំណុចខាងក្រោម។ ចូរចាប់ផ្តើមអនុវត្តវា ហើយអ្នកនឹងនៅលើផ្លូវត្រូវ ដើម្បីសំរេចក្តីសុបិន្តរបស់អ្នក។

ជំហានទី១៖ សុបិន្តអំពីវា

អ្វីៗ គឺចាប់ផ្តើមចេញពី បេះដូង និង ចិត្ត។ សមិទ្ធផលដ៏អស្ចារ្យជាច្រើន បានចាប់ផ្តើមចេញពី គំនិតរបស់មនុស្សម្នាក់។ ពួកគេហ៊ានសុបិន្ត ហេីយជឿថាវា អាចទៅរួច។ ចូរគិតរឿងធំ កុំឱ្យគំនិតអវិជ្ជមាន ធ្វើឱ្យអ្នកធ្លាក់ទឹកចិត្ដ។ កុំភ្លេចបង្កើតក្តីសុបិន្ត ឱ្យបានទៀងទាត់។ សុបិន្តនៃលទ្ធភាពដែលអាចធ្វេីបាន សម្រាប់ខ្លួនអ្នក គ្រួសារអ្នក និង អ្នកដទៃ។ ដោយសារតែជីវិត គឺខ្លី ចូរកុំខ្ចះខ្ជាយក្តីសុបិន្តរបស់អ្នក។

ជំហានទី២៖ ជឿថាសុបិន្តរបស់អ្នក អាចទៅរួច

មែនហេីយ ក្តីសុបិន្តរបស់អ្នកត្រូវតែធំ។ វាត្រូវតែជាអ្វី ដែលហាក់ដូចជា ហួសពីសមត្ថភាពរបស់អ្នក ប៉ុន្តែវាក៏ត្រូវតែ ជឿជាក់ថា អាចទៅរួចផងដែរ។ អ្នកត្រូវតែហាននិយាយថា ប្រសិនបើមានរឿងមួយចំនួនកើតឡើង ប្រសិនបើមានអ្នកផ្សេងទៀតជួយ ប្រសិនបើអ្នកធ្វើការ យ៉ាងលំបាកហេីយ ទោះបីជាវា គឺជាក្តីសុបិន្តដ៏ធំក៏ដោយ វានៅតែអាចធ្វើបាន។ ឧទាហរណ៍ល្អ៖ មនុស្សម្នាក់ដែល មិនមានការអប់រំ នៅមហាវិទ្យាល័យទេ អាចសុបិន្តថា គាត់នឹងសាងសង់ក្រុមហ៊ុនដែលមាន ចំនូក ៥០ លានដុល្លារ រៀងរាល់ឆ្នាំ។ សុបិន្តនេះ គឺធំ ប៉ុន្តែវាអាចទៅរួច។ ឧទាហរណ៍អាក្រក់៖ ស្ត្រីវ័យ ៩០ ឆ្នាំម្នាក់ ដែលមានជំងឺរលាកសន្លាក់ នឹងរត់ម៉ារ៉ាតុង ក្នុងរយៈពេល ៣ ម៉ោង។ សុបិន្តនេះ គឺធំ តែវាមិនអាចទៅរួចទេ។

ជំហានទី៣៖ ប្រមេីលឃេីញវា

សមិទ្ធិករដ៏អស្ចារ្យ មានទំលាប់មួយ ពួកគេអាចប្រមេីលឃេីញ ក្តីសុបិន្តរបស់គេ។ ពួកគេប្រមេីលឃេីញរូបភាព ដែលពួកគេកំពុងដើរ នៅជុំវិញការិយាល័យ នាយកប្រតិបត្តិរបស់ពួកគេ នៅក្នុងការិយាល័យកណ្តាលថ្មី របស់ពួកគេ ដែលមានតម្លែ ២៥ លានដុល្លារ ទោះបីពួកគេ កំពុងអង្គុយលើកៅអីបត់មួយ នៅក្នុងការិយាល័យតូចមួយ របស់ពួកគេក៏ដោយ។ វាគ្មិនលំដាប់ពិភពលោក បង្ហាញពីការនិយាយជាមួយ ថាមពល និង អារម្មណ៍។ ទាំងអស់នេះ ចោមរោមចិត្តយេីង ដើម្បីគ្រប់គ្រងរាងកាយ ដើម្បីធ្វេីឱ្យ ក្តីសុបិន្តក្លាយ ជាការពិត។

ជំហានទី៤៖ ចែករំលែកក្តីស្រមៃ

ហេតុផលមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលសុបិន្តមិនអាចក្លាយជាការពិត ព្រោះពួកគេលាក់សុបិន្តនោះយ៉ាងសំងាត់។ វាជាសុបិនដ៏ស្ងប់ស្ងាត់ ដែលរស់នៅតែក្នុងចិត្ត ពួកគេតែប៉ុណ្ណោះ។ អ្នកដែលចង់សម្រេចក្តីសុបិន្តរបស់ពួកគេ ត្រូវតែប្រាប់ពីក្តីសុបិន្តនោះ ដល់មនុស្សជាច្រើន។ ហេតុផលមួយដែលយេីងគួរប្រាប់មនុស្សជាច្រេីន ព្រោះនៅពេលយើងបន្តនិយាយវា យើងចាប់ផ្តើមជឿ វាកាន់តែច្រើន។ ប្រសិនបើយើងកំពុងនិយាយអំពីវា នោះវាត្រូវតែអាចទៅរួច។ ហេតុផលមួយទៀតគឺ៖ វាផ្តល់ឱ្យយើងនូវ ការទទួលខុសត្រូវ។ នៅពេលដែលយើងបានប្រាប់អ្នកដទៃ វាជួយជំរុញឱ្យយើងធ្វើវា ដូច្នេះយើងមិនល្ងង់នោះទេ។

ជំហានទី៥៖ រៀបចំគម្រោងសំរាប់វា

ការជោគជ័យទាំងអស់ ទទួលបានពី ការមានផែនការដ៏ល្អ។ ពាក្យចាស់តែងតែនិយាយថា៖​ « អ្នកទទួលបានអ្វីដែលអ្នកមានគម្រោង » នេះជាការពិត។ ក្តីសុបិន្តរបស់អ្នក មិនគ្រាន់តែកើតឡើងប៉ុណ្ណោះទេ។ អ្នកត្រូវអង្គុយចុះ ហើយរៀបចំផែនការ យុទ្ធសាស្រ្តរបស់អ្នក ដើម្បីសម្រេចក្តីសុបិន។ គិតយ៉ាងលំអិត តាមរយៈព័ត៌មានដែលអ្នកដឹង។ បំបែកផែនការទាំងមូល ទៅជាផ្នែកតូចៗ ដែលអាចដំណើរការបាន។ បន្ទាប់មកកំណត់ ពេលវេលាសម្រាប់ សម្រេចកិច្ចការនីមួយៗលើ ផែនការរបស់អ្នក ឆ្ពោះទៅគោលដៅធំ។

ជំហានទី៦៖ ធ្វើវា

អ្វីៗនៅក្នុងជីវិតយេីង នឹងមិនសំរេចបានអ្វីនោះទេ លុះត្រាតែអ្នកចាប់ផ្តេីមធ្វេីវា។ ជាទូទៅ មនុស្សជោគជ័យ គឺជាមនុស្សប្រឹងប្រែងធ្វេីការយ៉ាងខ្លាំង។ ខណៈពេលដែល មនុស្សជាច្រេីន អង្គុយលើសាឡុងរបស់ពួកគេ មើលទូរទស្សន៍ មនុស្សជោគជ័យ កំពុងធ្វើការ លើគោលដៅរបស់ពួកគេ ដែលសម្រេចក្តីសុបិន្តរបស់ពួកគេ។ សមីការ៖ ការងាររយៈពេលខ្លី x ពេលវេលា = ទទួលបានជោគជ័យរយៈពេលវែង។ ប្រសិនបើ អ្នកព្យាយាមអនុវត្តតាម សមីការខាងលើនេះ នៅទីបំផុត សុបិន្តដ៏អស្ចារ្យរបស់អ្នក នឹងក្លាយជាការពិត។

ជំហានទី៧៖ រីករាយជាមួយវា

នៅពេលអ្នកបានឈាន ដល់គោលដៅរបស់អ្នក ហើយអ្នកកំពុងរស់នៅ ក្នុងក្តីសុបិន្តរបស់អ្នក ត្រូវប្រាកដថាអ្នក រីករាយជាមួយវា។ ជាការពិត អ្នកត្រូវតែ រីករាយជាមួយនឹង ការធ្វើដំណើរនេះផងដែរ។ ផ្តល់ឱ្យខ្លួនឯង នូវរង្វាន់ខ្លះៗនៅតាមផ្លូវ។ ផ្តល់ឱ្យខ្លួនអ្នក នូវរង្វាន់ដ៏ធំ នៅពេលអ្នកសំរេចគោលដៅរបស់អ្នក។ ជួយអ្នកដទៃ ឱ្យរីករាយនឹងវាផងដែរ។ ចូរមាន ចិត្តសន្ដោស និង សប្បុរស។ ប្រើសុបិន្តរបស់អ្នក ដើម្បីឱ្យអ្នកដទៃ កាន់តែប្រសើរ។

 

ប្រភព៖ Success