- ការអភិវឌ្ឍន៍ខ្លួនឯង

រឿង១០យ៉ាង ដែលមនុស្សជោគជ័យច្រេីនតែធ្វើនៅ «ចុងសប្តាហ៍»

ប្រសិនបើ អ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវតែឧស្សាហ៍ ហើយត្រូវតែមានឆន្ទៈ ដើម្បីយកពេលវេលាមួយចំនួន ដើម្បីធ្វើការ។

តេីធ្វេីដូចម្តេចដេីម្បីធ្វើការបានច្រើន ក្នុងរយៈពេលខ្លី?

ខណៈពេល ដែលមនុស្សទូទៅ គិតថាចុងសប្តាហ៍ គឺជាពេលវេលានៃ ការសម្រាកលំហែកាយ។ ប៉ុន្តែមនុស្សជោគជ័យ ពួកគេមានគំនិតខុសពីគេ សំរាប់ថ្ងៃចុងសប្តាហ៍។

១០ ចំណុចខាងក្រោមនេះ​ គឺជារបៀបដែលពួកគេ ចំណាយនៅចុងសប្តាហ៍៖

១. ពួកគេក្រោកពីព្រលឹម

លោក Tim Cook ដែលជាអគ្គនាយកក្រុមហ៊ុន Apple បច្ចុប្បន្ន បាននិយាយថា គាត់ភ្ញាក់ឡើងរៀងរាល់ព្រឹក នៅម៉ោង ៣ និង ៤៥ នាទី រួមទាំង ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ ហើយគិតថា ការគេងនៅលើគ្រែ រហូតដល់ថ្ងៃត្រង់ នៅថ្ងៃឈប់សម្រាក គឺខុស។ មនុស្សជោគជ័យ នឹងក្រោកពីព្រលឹម ព្រោះពួកគេដឹង ពេលវេលា គឺមានតម្លៃហើយមិនគួរ ខ្ជះខ្ជាយនៅថ្ងៃណាមួយឡើយ។

២. ពួកគេតែងតែអាន

លោក Eimantas Balciunas អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Travelmaker និយាយថា៖ « យើងមិនអាចព្រងើយកន្តើយ ចំពោះអានុភាពនៃការអានបានទេ។ ការអាន និង ការរស់នៅយ៉ាងជិតស្និទ្ធ លើអ្វីដែលកើតឡើង នៅក្នុងឧស្សាហកម្មទេសចរណ៍ ធ្វើឱ្យខ្ញុំមានឱកាសរកឃើញអ្វី ដែលដៃគូប្រកួតប្រជែងរបស់ខ្ញុំ បានធ្វេសប្រហែស។ » ការអាន និង ការបង្កេីនចំណេះដឹង ជាពិសេសក្នុង អំឡុងពេលថ្ងៃឈប់សម្រាក អ្នកកាន់តែទទួលបាន ចំនេះដឹងដើម្បីធ្វើការ។

៣. ពួកគេចំណាយពេល វាយតម្លៃខ្លួនឯង

ទស្សនវិទូជនជាតិក្រិច សម័យបុរាណម្នាក់ ឈ្មោះសូក្រាត បាននិយាយថា៖ « ជីវិតមិនពិនិត្យពិច័យ គឺជាការរស់នៅគ្មានតម្លែទេ។ » មនុស្សជោគជ័យ តែងតែប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជានេះ។ ពួកគេចំណាយពេលចុងសប្តាហ៍ ដើម្បីមើលថាតើអ្វី ដំណើរការ និង អ្វីដែលមិនដំណើរការ។ ហើយជាមួយនឹង ការវាយតម្លៃនេះ អ្នកអាចផ្តោតលើ ភាពប្រសើរឡើង ដែលអ្នកត្រូវការ ដើម្បីធ្វើ នៅថ្ងៃច័ន្ទ។

៤. ពួកគេបានយកពេលវេលានេះ ដើម្បីធ្វេីអ្វីដែលគេចូលចិត្ត

មនុស្សជោគជ័យតែងតែដឹងពីរឿងនេះ ដើម្បីបន្តភាពជោគជ័យ វាមិនមានន័យថា ពួកគេត្រូវតែចាកចេញពី ចំណូលចិត្តរបស់ពួកគេនោះទេ។ ហើយនៅចុងសប្តាហ៍ វាជាឱកាសដ៏ល្អបំផុត ដើម្បីបង្ហាញការច្នៃប្រឌិតរបស់អ្នក ហើយធ្វើអ្វីដែលអ្នកស្រលាញ់។

៥. ពួកគេជួយសហគមន៍របស់គេ

Alexey Chuklin ជាស្ថាបនិក និង នាយកប្រតិបត្តិនៃ Write! គាត់បាននិយាយថា៖ « ខ្ញុំអាចប្រើចុងសប្តាហ៍ ដើម្បីជួយសហគមន៍។ » លើសពីនេះទៀត Thomas C Corley ជាអ្នកនិពន្ធនៃ Rich Habits: The Daily Success Habits of Wealthy Individuals បានរកឃើញថាមនុស្សជោគជ័យ ៧០% នឹងជួយសង្គមវិញ យ៉ាងហោចណាស់ ៥ ម៉ោងក្នុងមួយខែ។

៦. ពួកគេបានកាត់ផ្តាច់ទំនាក់ទំនង

មនុស្សជោគជ័យ ដឹងថាពួកគេត្រូវការ បង្កើតកន្លែងផ្ទាល់ខ្លួន ដែលកាត់បន្ថយ ការហៅទូរស័ព្ទ និង មិនត្រួតពិនិត្យអ៊ីម៉ែលការងារទេ។ ចុងសប្តាហ៍ គឺជាពេលវេលាដ៏ល្អ ដើម្បីសម្រាក ថ្វីបើវាខ្លីណាស់ក៏ដោយ។

៧. ពួកគេចំណាយពេលច្រើនជាមួយក្រុមគ្រួសារ

មនុស្សជោគជ័យ នៅថ្ងៃធ្វេីការច្រេីនតែរវល់ មិនអាចចំណាយពេល ជាមួយគ្រួសារ និង មិត្តភក្តិ។ ដូច្នេះចុងសប្តាហ៍ អាចជាពេលវេលា ដ៏សមស្រប។

៨. ពួកគេតែងតែមានសុខភាពល្អ

លំហាត់ប្រាណ អាចធ្វើឱ្យយេីងស្រស់។ វាមិនត្រឹមតែ ពង្រឹងគំនិតរបស់អ្នកទេ វាផ្តល់ឱ្យអ្នកនូវឱកាស ដើម្បីជម្រះក្បាលរបស់អ្នក និង ចាប់យកគំនិតថ្មីៗ សម្រាប់សប្តាហ៍ថ្មី។

៩. ពួកគេបង្កើតកំលាំងជំរុញ

មនុស្សជោគជ័យ ស្ថិតនៅជាមធ្យមទេ។ ពួកគេតែងតែ ផ្តោតលើឧត្តមភាព ដោយរក្សាល្បឿនកំលាំងជំរុញ។ ចុងសប្តាហ៍ គឺជាពេលវេលាដ៏ល្អ ដើម្បីដាក់អ្វីនៅក្នុងទស្សនៈ និង ទទួលបានភាពច្បាស់លាស់ ដើម្បីផ្តោតលើគោលដៅសំខាន់បំផុតរបស់អ្នក។

១០. ពួកគេបង្កេីតគម្រោងសម្រាប់សប្តាហ៍ខាងមុខ

Jack Dorsey នាយកប្រតិបត្តិនៃក្រុមហ៊ុន Twitter មានក្រមសីលធម៌ការងារ ល្អយ៉ាងខ្លាំងណាស់។ គាត់ធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃ គឺពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ គាត់នឹងលុបចោល កាលវិភាគរបស់គាត់ នៅថ្ងៃសៅរ៍ ដើម្បីធ្វើរឿងរបស់គាត់ និង ប្រើថ្ងៃអាទិត្យ ដើម្បីរៀបចំគម្រោង សម្រាប់សប្តាហ៍ខាងមុខ។

 

ប្រភព៖ Success