- ការអភិវឌ្ឍន៍ខ្លួនឯង

១២ចំណុច អ្នកត្រូវតែបញ្ឈប់ ប្រសិនបើអ្នកចង់ជោគជ័យ

ពេលវេលារបស់អ្នក គឺមានតម្លែខ្លាំងណាស់ ក្នុងការខ្ជះខ្ជាយលេីអ្វី ដែលមិនល្អ។ ដោយជំនួសមកវិញ ចូរចាត់ទុកវា ដូចជាធនធាន ដ៏មានតម្លៃ។ ជាញឹកញាប់ យើងធ្វើដូចជា យេីងមានពេលវេលា មិនចេះអស់អញ្ចឹង។ វាតែងតែមានថ្ងៃស្អែក មែនទេ? ប៉ុន្តែនេះជាកំហុសដ៏ធំមួយ។ មិនថាអ្នក កំពុងធ្វេីការ ឬ កំពុងសប្បាយរីករាយនោះទេ ការគិតគូរអំពីរបៀបដែល អ្នកចំណាយពេល គឺរឿងដ៏ល្អបំផុតមួយ ដែលអ្នកអាចធ្វេី សំរាប់ជីវិតរបស់អ្នក។

ខាងក្រោមនេះ គឺជា ១៨ចំណុច ដែលអ្នកត្រូវតែបញ្ឈប់ ប្រសិនបើអ្នកចង់ជោគជ័យ៖

១. រត់គេចពីបញ្ហា

មិនយូរមិនឆាប់ អ្នកនឹងអស់កន្លែងដើម្បីរត់គេច។ ប្រឈមមុខនឹង បញ្ហារបស់អ្នក និង ដោះស្រាយវា។

២. ស្តីបន្ទោសភាពខ្មៅងងឹត

យើងទាំងអស់គ្នា មានការតស៊ូ និង ការបរាជ័យ ប៉ុន្តែប្រសិនបើ អ្នកអាចផ្តោតថាមពលរបស់អ្នក ទៅលើដំណោះស្រាយ(មិនថាជាបញ្ហាតូចមួយ) នោះអ្នកបានចាប់ផ្តើម ដំណើរការនៃការស្វែងរក ដំណោះស្រាយរបស់អ្នក។

៣. កុហកខ្លួនឯង

សេចក្តីពិត ពិតជាធ្វើអោយអ្នកមានសេរីភាព។ ជំនឿ និង ការគិត ដែលកំណត់ជម្រើសរបស់អ្នក មិនតំណាង ឱ្យសេចក្ដីពិត របស់អ្នកទេ។ ការកុហកខ្លួនឯង នឹងធ្វេីចេញឆ្ងាយពី ការដឹងនូវទស្សនៈវិស័យរបស់អ្នក។

៤. ភាពភ័យខ្លាច

វាជាធម្មជាតិរបស់មនុស្ស ដែលមានអារម្មណ៍ភ័យខ្លាច ហើយភាគច្រើន យើងមានការភ័យខ្លាច នូវអ្វីដែលយើងមិនយល់ មិនដឹង។ ប្រសិនបើ អ្នកអាចយល់ពី ការភ័យខ្លាចរបស់អ្នក អ្នកអាចរំដោះខ្លួនអ្នកពីភាពភ័យខ្លាចបាន។

៥. ភាពអវិជ្ជមាន

តោតលើខ្លួនឯង ដោយសុទិដ្ឋិនិយម និង ភាពវិជ្ជមាន ជំនួសឱ្យការ រស់នៅជាមួយអ្វី ដែលកំពុងទាញអ្នកថយក្រោយ។

៦. ពាក្យ «មិនអាចទៅរួចទេ»

មិនមានឧបសគ្គអ្វី ដែលធំជាង ចំពោះសមិទ្ធផលណាមួយ ដែលមិនព្យាយាមអ្វីទាំងអស់ ឬ ព្យាយាមហេីយបោះបង់ចោល។

៧. មិនខិតខំធ្វេីការ

ភាពជោគជ័យនឹងរត់ទៅរក មនុស្សណាដែលខំប្រឹងធ្វើការ ចំណាយពេលវេលាជាច្រេីន និង ធ្វើអ្វីគ្រប់យ៉ាងដើម្បី ឱ្យវាដំណើរការ។

៨. ការក្លែងបន្លំ

ការយល់ដឹង និង ចិត្តសប្បុរស របស់មនុស្ស គឺជាស្នូលនៃមនុស្ស ដែលមានសុភមង្គលបំផុត។

៩. ការរំខាន

បញ្ឈប់ការខ្ជះខ្ជាយ ពេលវេលារបស់អ្នក ដេញតាមវត្ថុភ្លឺចាំង ហើយផ្ដោតទៅលើអ្វី ដែលអ្នកពិតជាត្រូវការ ក្នុងជីវិតរបស់អ្នក។

១០. អាត្មានិយម

ជីវិតជោគជ័យពិតប្រាកដ គឺកេីតឡើងពី ការផ្តល់ ការចែករំលែក និង ការសរសើរ មិនមែន បានមកពី ការទាមទារ និង ការរិះគន់ទេ។

១១. គិត​ច្រើនពេក

សូមបញ្ឈប់ការគិតច្រេីនពេក ចំពោះអ្វីៗគ្រប់យ៉ាង ពីព្រោះវានឹងធ្វើឱ្យរឿងរ៉ាវ កាន់តែអាក្រក់។ ការគិតល្អៗ រឿងល្អៗនឹងកើតឡើង។

១២. លាក់លៀម

គ្រប់ទំរង់នៃលាក់លៀម គឺ មិនល្អ និង ខ្ជះខ្ជាយពេលវេលារបស់អ្នក មិនថាវាជា កម្មសិទ្ធិ ប្រាជ្ញា ឬ អារម្មណ៍ទេ។