- ការអភិវឌ្ឍន៍ខ្លួនឯង

៦ ជំហានដើម្បីស្គាល់ខ្លួនឯងកាន់តែច្បាស់

ការស្គាល់ខ្លួនឯង គឺជាការចាប់ផ្តើម នៃប្រាជ្ញា។ ~ Aristotle

ការស្គាល់ខ្លួនឯង គឺមានសារៈសំខាន់ណាស់។ ដោយសារតែ នៅពេលដែលអ្នក ដឹងថាអ្នកជានរណា អ្នកដឹងអ្វីដែលអ្នកត្រូវធ្វើ សម្រាប់អ្វីដែលអ្នកចង់បាន ដោយមិនចាំបាច់ រង់ចាំនរណាម្នាក់ប្រាប់អ្នក។ លើសពីនេះទៀត អ្នកនឹងមិនចាំបាច់ អង្គុយឈឺក្បាល ដើម្បីធ្វើឱ្យអ្នក ខ្ជះខ្ជាយពេលវេលាទៀតទេ។ ជីវិត គឺតែងតែមាន ឧបសគ្គ និង កំហុស ជាច្រេីន
ប៉ុន្តែទាំងនេះ គឺជាបទពិសោធន៍ ដែលជួយអ្នក ឱ្យស្គាល់ខ្លួនឯង កាន់តែច្បាស់។ នេះនឹងនាំ អ្នកឱ្យមានទំនុកចិត្តច្រើនជាងមុន និង ដឹងពីគោលបំណងរបស់អ្នក នៅក្នុងជីវិតផងដែរ។ ទាំងនេះ គឺជាជំហានសំខាន់ ក្នុងការផ្លាស់ប្តូរជីវិត។

ដូច្នេះ តើធ្វេីដូចម្តេចទេីប ដឹងថាអ្នកជានរណា និង អ្វីដែលអ្នកគួរតែធ្វើ ក្នុងជីវិត? ខាងក្រោមនេះ គឺជា ប្រាំមួយជំហាន ដែលអ្នកត្រូវធ្វើ ដើម្បីស្គាល់ខ្លួនឯងកាន់តែច្បាស់៖

១. ភាពស្ងប់ស្ងាត់

អ្នកមិនអាច និង មិនអាចស្គាល់ខ្លួនឯងបានទេ ទាល់តែអ្នកចំណាយពេល នៅស្ងប់ស្ងាត់តែម្នាក់ឯង។ មនុស្សជាច្រើន មិនស្គាល់ខ្លួនឯង ដោយសារតែ ពួកគេខ្លាច ភាពស្ងប់ស្ងាត់ ឬ ខ្លាចការនៅតែឯង។ វាមិនសូវស្រួលទេ ក្នុងការនៅតែឯង ជាមួយកំហុសរបស់ខ្លួនឯង។ ប៉ុន្តែវាមិនមែន ទាល់តែអ្នកនៅ ស្ងប់ស្ងាត់តែឯងនោះទេ អ្នកនៅតែអាច វាយតម្លៃខ្លួនឯង ដោយភាពស្មោះត្រង់ជាមួយខ្លួនឯង នោះអ្នកនឹងឃេីញ គ្រប់ជ្រុងជ្រោយនៃជីវិតរបស់អ្នក ទាំង ចំនុចល្អ និង ចំនុចអាក្រក់។

ការចាប់ផ្តើម ការផ្លាស់ប្តូរដ៏ពិតប្រាកដ គឺតាមរយៈ ការស្គាល់ខ្លួនឯង។ ~ Chalmers Brothers

២. ត្រូវដឹងថា អ្នកជានរណា អោយពិតប្រាកដ មិនមែន អ្នកចង់ក្លាយជានរណានោះទេ

ខ្ញុំដឹងថា អ្នកប្រាកដជាមាន គំនិតរបស់អ្នក ដែលអ្នកចង់ក្លាយជា ប៉ុន្តែអ្នកត្រូវតែយល់ថា វាអាចជាអ្វីដែលខុសពី អំណោយទានពីធម្មជាតិរបស់អ្នក នេះហើយជាមូលហេតុ ដែលការស្គាល់ខ្លួនឯង ថាជានរណា ពិតជាសំខាន់ណាស់។ នៅពេល អ្នកដឹងថា អ្នកជានរណា អ្នកនឹងឃើញកន្លែងដែលអ្នកត្រូវទៅ និងអំណោយទានជាក់លាក់របស់អ្នក នោះអ្នកនឹងអាច សំរេចការងារ ដ៏អស្ចារ្យ។

ទោះបីជាមានចំណុចជាច្រើន ដើម្បីស្គាល់ខ្លួនឯង ប៉ុន្តែមានមធ្យោបាយមួយចំនួន ដែលអ្នកអាចចាប់ផ្តើម គឺត្រូវធ្វើតេស្ត personality test។ អ្នកគួរតែធ្វើតេស្តម្តងទៀត បន្ទាប់ពី ៥ ឆ្នាំ។ ការវាយតម្លៃខ្លួនឯងទាំងនេះ មិនមែនជាការធ្វើតេស្ត ល្អបំផុតនោះទេ។ វាជួយអ្នកឱ្យឃើញអ្វី ដែលនៅខាងក្នុង ហើយផ្តល់ពេលវេលាដល់អ្នក ដើម្បីអភិវឌ្ឍវា ឱ្យបានពេញលេញ។

៣. ស្វែងរក អ្វីដែលអ្នកពូកែ និង អ្វីដែលអ្នកមិនពូកែ

ចំនុចនេះ អាចជាជំហាន ដ៏លំបាកបំផុត នៅក្នុងដំណើរការ នៃការស្វែងរកថាអ្នកជានរណា ប៉ុន្តែវាជាការចាំបាច់ណាស់។ ពិតប្រាកដណាស់ វាត្រូវការ ឧបសគ្គ និង កំហុស ជាច្រេីន ដេីម្បីដឹងអ្វីដែលអ្នក ពូកែ និង មិនពូកែ ខ្ញុំមិនចង់ឱ្យអ្នក បោះបង់ចោលអ្វីមួយ មុនពេលដែលអ្នកបានព្យាយាមធ្វេី អោយអស់ពីលិទ្ធភាពសិននោះទេ ប៉ុន្តែការដឹងថានៅពេលណាត្រូវឈប់ គឺជាអំណោយទានមួយ ដែលយេីងត្រូវតែរៀន។

ការឈប់ នៅពេលអ្នកបានដាក់ ពេលវេលា និង កិច្ចខិតខំប្រឹងប្រែង ជាច្រេីន អ្នកមិនអាច យកវាមកវិញបានទេ។ ប៉ុន្តែនៅពេលអ្នក ឈប់បានត្រឹមត្រូវ វានឹងមិនមែនជា ការបោះបង់ចោលនោះទេ ប៉ុន្តែអ្នកដឹងពី តម្លៃរបស់ខ្លួនឯង។ ដោយសារតែ អ្នកនឹងមិនខ្ជះខ្ជាយពេលវេលា ជាមួយនឹងការគ្មានប្រយោជន៍។ ហើយកុំភ្លេចថា អ្វីដែលអ្នកអាច កំណត់អត្តសញ្ញាណ របស់ខ្លួនអ្នក។

៤. ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក

ការដេីរតាម ចំណង់ចំណូលចិត្តរបស់អ្នក គឺជារឿងល្អ ហើយអ្នកត្រូវតែ យកចិត្តទុកដាក់ នៅពេលអ្នករកឃើញអ្វីមួយ ដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ ព្រោះវាបង្ហាញពី ផ្នែកមួយនៃជីវិត ដែលអ្នកត្រូវយកចិត្តទុកដាក់បន្ថែម។ ប្រសិនបើ យើងនិយាយអំពី ការធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក នៅក្នុងការងារ វាគឺជារឿងល្អ។ ហើយប្រសិនបើ យើងនិយាយអំពី ការមានចំណង់ចំណូលចិត្ត កាន់តែច្រើនសម្រាប់ជីវិត វាជារឿងល្អ។ ដូច្នេះអ្វីដែលអ្នកគួរធ្វើ គឺផ្តោតលើ ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក ច្រើនជាងពេលណាទាំងអស់។ វាគឺជាវិធីមួយផ្សេងទៀត ដើម្បីជួយអ្នកឱ្យស្គាល់ខ្លួនឯង។ ហើយត្រូវចាំថា យើងធ្វើអ្វីដែលយើងចូលចិត្ត វានឹងជួយយើងឱ្យ ខិតខំបន្ថែមទៀត ហើយការខិតខំនេះ រួមចំណែកដល់ ការជោគជ័យក្នុងជីវិតរបស់អ្នក។

៥. សួរមតិអ្នកដទៃ

ប្រសិនបើ អ្នកមិនស្គាល់ខ្លួនឯង ការមើលនូវអ្វីដែល អ្នកដទៃគិតអំពីអ្នក គឺជាជម្រើសមួយផ្សេងទៀត។ អ្នកអាចចាប់ផ្ដើម ដោយសួរសំណួរសាមញ្ញៗដូចជា៖ « តេីចំនុចខ្លាំងអ្វីខ្លះ ដែលអ្នកគិតថា ខ្ញុំត្រូវអភិវឌ្ឍបន្ថែមទៀត? » និង « តេីចំនុចខ្សោយអ្វីខ្លះ ដែលអ្នកគិតថា ខ្ញុំត្រូវធ្វើឱ្យប្រសើរ? » ចំលេីយរបស់ពួកគេនឹង មិនល្អឥតខ្ចោះទេ ប៉ុន្តែយ៉ាងហោចណាស់ មតិយោបល់របស់ពួកគេ ធ្វើឱ្យអ្នកងាយស្រួល មើលឃើញចន្លោះប្រហោងរបស់អ្នក។ ជំហាននេះ មានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់អ្នក ដែលជាប់គាំង ក្នុងការស្វែងរកខ្លួនឯង។ ពេលខ្លះមនុស្ស ដែលនៅជិតយើង អាចជាមនុស្សដ៏សំខាន់ ដែលអាចមើលឃើញអ្វីៗក្នុងខ្លួនអ្នក ដែលយើងមិនអាចមើលឃើញ។

៦. វាយតំលៃទំនាក់ទំនងរបស់អ្នក

ទិដ្ឋភាពដ៏ធំមួយ នៃការស្គាល់ខ្លួនឯង អាចរកឃើញនៅក្នុង ទំនាក់ទំនងរបស់អ្នក។ នៅពេល អ្នកដឹងថា អ្នកនឹងមិនអាច ស្គាល់អ្នកដទៃច្បាស់ទេ លុះត្រាតែ អ្នកស្គាល់ខ្លួនឯងសិន។ នេះគឺរឿងពិតប្រាកដមួយ ជាពិសេសសំរាប់ អ្នកដឹកនាំធុរកិច្ច ព្រោះប្រសិនបេីអ្នក មិនស្គាល់មនុស្ស ក្នុងក្រុមរបស់អ្នកច្បាស់លាស់ ទេនោះអ្នកនឹងបរាជ័យ។ ប៉ុន្តែច្បាប់នេះ ក៏អនុវត្តចំពោះ ទំនាក់ទំនងណាមួយ នៅក្នុងជីវិតរបស់អ្នកផងដែរ។ អ្នកត្រូវការដឹង ខ្លួនឯងអ្នក កាន់តែច្រេីន អ្នកដទៃនឹងកាន់តែ ចង់ដឹងថាអ្នកជានរណាដែរ។

រើអ្វីដែល អ្នករកឃើញជា អាវុធដើម្បីប្រយុទ្ធ នឹងការភ័យខ្លាច។ ដោយសារតែ នៅពេលណាដែល អ្នកយល់ពីខ្លួនឯងច្បាស់ យល់អ្វីដែលអ្នកចង់ធ្វើ បន្ទាប់មកគោលដៅរបស់អ្នក នឹងធំខ្លាំងណាស់ ដែលនឹងលែងមាន តំបន់ភ័យខ្លាចទៀតហើយ។ នៅពេលអ្នកស្គាល់ខ្លួនឯងច្បាស់ អ្នកនឹងក្លាយជាមនុស្សម្នាក់មាន សមត្ថភាព និង សក្តានុពល ក្នុងការធ្វេីអ្វីៗ។

ចាប់ផ្តើមថ្ងៃនេះ … មុនពេលវាយឺតពេក !

 

ប្រភព៖ success